ព័ត៌មាន
កម្មាភិបាល យុទ្ធជនប៉ូស្តការពារព្រំដែន Pa Tan ខេត្ត Lai Chau ជទយឧបត្ថម្ភប្រជាជនស្ថិរភាពជីវភាពរស់នៅ

កម្មាភិបាល យុទ្ធជនប៉ូស្តការពារព្រំដែន Pa Tan
ខេត្ត Lai Chau ជទយឧបត្ថម្ភប្រជាជនស្ថិរភាពជីវភាពរស់នៅ
នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភា បានអញ្ជើញទៅសាកសួរសុខទុក្ខនិងបំពេញការងារនៅប៉ូស្តការពារព្រំដែន Pa Tan ស្រុក Sin Ho ខេត្ត Lai Chau ។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ថា៖
កម្មាភិបាល យុទ្ធជនការពារព្រំដែនមិនគ្រាន់តែបំពេញល្អភារកិច្ចការពារសន្តិសុខ អធិបតេយ្យភាពជាតិប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភប្រជាជននៅទីនេះអភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖ “ បណ្ដាបង្គោលខ័ណ្ឌសីម៉ាធ្វើពីស៊ីម៉ង់ និងដែកថែបនេះមិនអាចរឹងមាំដូចជាទឹកចិត្តរបស់ប្រជាជនបានទេ។ ដូច្នេះ ការកសាងទីប្រជុំជននិងបង្កលក្ខណះអោយប្រជាជននៅតាមតំបន់ព្រំដែន ស្ថិរភាពជីវភាពរស់នៅ អភិវឌ្ឍន៍ផលិតកម្ម នោះជាបង្គោលខ័ណ្ឌស៊ីម៉ារឹងមាំបំផុត៕”
តាម VOV5- វិទ្យុសម្លេងវៀតណាម