• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីជួយឧបត្ថម្ភការអភិវឌ្ឍទីផ្សារការងារឆ្នាំ ២០៣០

រូបថត៖ baochinhphu.vn
 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តចេញផ្សាយកម្មវិធីជួយឧបត្ថម្ភការអភិវឌ្ឍទីផ្សារការងារដល់ឆ្នាំ ២០៣០។

កម្មវិធីនេះមានគោលបំណងបង្កើតបុព្វបទយ៉ាងរឹងមាំសម្រាប់ការកសាង និងអភិវឌ្ឍន៍ព្រមៗគ្នានូវរាល់កត្តាទីផ្សារការងារ រួមចំណែក ក្នុងការកៀងគរ ចែកចាយ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពនូវរាល់ប្រភពកម្លាំង ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ផ្លាស់ប្តូររចនាសម្ព័ន្ធការងារតាមទិសទំនើប ធានាការតភ្ជាប់ទីផ្សារការងារក្នុងប្រទេស ជាមួយទីផ្សារការងាររបស់បណ្ដាប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។ គោលដៅជាក់លាក់គឺបង្កើនចំនួនពលករដែលមានជំនាញសមស្របតាមតម្រូវការទីផ្សារការងារ  អត្រានៃការបណ្តុះបណ្តាលផ្ទាល់មានសញ្ញាប័ត្រ និងវិញ្ញាបនប័ត្រសម្រេចបាន ៣០ % នៅឆ្នាំ ២០២៥ និង សម្រេចបាន ៣៥-៤០% នៅឆ្នាំ ២០៣០ ។តួរលេខពលករដែលមានជំនាញនៅក្នុងសន្ទស្សន៍ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតសកលលោក  (GII) ស្ថិតក្នុងចំណោមប្រទេសជួរមុខគេនៅឆ្នាំ ២០២៥ និងស្ថិតក្នុងក្រុមប្រទេសនាំមុខគេទាំង ៥៥នៅលើពិភពលោកនាឆ្នាំ ២០៣០ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top