• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាត្រៀមខ្លួនជាស្រេចបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដឹកជញ្ជូន

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថល់ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច បង្កភាពងាយស្រួលខាងហេដ្ឋារចនាសម្ព័ន្ធនិងបែបបទ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការ និងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ។
 

នៅក្នុងកិច្ចប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាម លោក Nguyen Van The កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា រដ្ឋ មន្រ្តីសាធារណៈការនិងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល បានឲ្យដឹង ថា ទោះបីជាមានវិបត្តិ Covid-19 ក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែថែរក្សា យ៉ាងល្អនូវការដឹកជញ្ជូនឆ្លងដែន ជាពិសេសគឺនៅតាមច្រកទ្វារព្រំដែនផ្លូវ គោកនិងផ្លូវទឹក។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនពីគម្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ដែលកម្ពុជាកំពុងស្រាវជ្រាវនិងដំណើរការដូចជា៖ ផ្លូវជាតិលេខ ១ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្នុងគោលដៅជួយសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរទេសចរណ៍និងការពង្រីកកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាមផងដែរ។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថល់ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច បង្កភាពងាយស្រួលខាងហេដ្ឋារចនាសម្ព័ន្ធនិងបែបបទ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការ និងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារចម្រុះសម្រាប់សហការគ្នាប្រតិបត្តិការ ដោះស្រាយបញ្ហានានា ក៏ដូចជា ជំរុញការដឹកជញ្ជូនឆ្លងដែនរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top