• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពវៀតណាមនិងឡាវរួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវកាន់តែអភិវឌ្ឍន៍


ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖Xuan Dan) 

នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបឧត្តមសេនីយ៍ទោ Vilay Lakhamphong ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Nguyen Phu Trong អះអាងថា បក្ស រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតដើម្បីក្រសួងការពារប្រទេស​វៀត​ណាម​និងឡាវ បង្កើនកិច្ចសហប្រតិបតិ្តការសំដៅរក្សារឹងមាំស្ថិរភាពនយោបាយនិងសណ្ដាប់ធ្នាប់សង្គម នៅប្រទេសនិមួយៗ។ រីឯខ្លួនវិញ ឧត្តមសេនីយ៍ទោ Vilay Lakhamphong អះអាងថា ក្នុងកាលៈទេសៈណាក៏ដោយគឺក្រសួងការពារជាតិឡាវនឹងសហការយ៉ាងស្អិតរមួតជាមួយក្រសួងការពារប្រទេសវៀតណាមសំរេចឲ្យបានល្អនូវ ភារកិច្ចដែលបក្សទាំង ២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២ប្រគល់ជូន។ បក្ស រដ្ឋ កងទ័ពនិងប្រជាជន​ឡាវ​នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមជាមួយវៀតណាមរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គីភាព​​​ពិសេស​ឡាវ​ - វៀតណាមកាន់តែអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំង ២ ដើម្បីសន្តិ ភាព​ ស្ថិរភាព កិច្ចសហប្រតិបតិ្តការ​និងការអភិវឌ្ឍន៍នៅតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ទិវាវប្បធម៌វៀតណាមនៅចិន

ទិវាវប្បធម៌វៀតណាមនៅចិន

នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។

Top