៥៥ឆ្នាំទំនាក់ទំនងវៀតណាម-ឡាវ៖បង្កើនកិច្ចសហប្រតិបត្តិការអំពីការងារនិងសង្គមកិច្ច
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង Da Nang បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីក្រសួងការងារនិងផលប្រយោជន៍សង្គមវៀតណាម-ឡាវលើកទី ៥ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៥៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងឡាវ និង ៤៤ ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានលើកច្បាស់ថា៖ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបន្តជួយឧបត្ថម្ភក្រសួងការងារនិងផលប្រយោជន៍សង្គមឡាវនូវកញ្ចប់អាហារូបករណ៍ ផ្លាស់ប្តូរគណៈប្រតិភូ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការអំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សចំពោះមូលដ្ឋានបណ្ដុះបណ្ដាលនៅឡាវ។
ទន្ទឹមនឹងនោះលោក Dao Ngoc Dung ក៏បានថ្លែងអំណរគុណចំពោះភាគីឡាវបានស្រាវជ្រាវ ប្រមូលផ្តុំអិដ្ឋធាតុយុទ្ធជនពលី កងទ័ពស្ម័គចិត្តវៀតណាមដែលបានពលីជីវិតនៅឡាវ ។ រីឯ រដ្ឋមន្ត្រីក្រសួងការងារនិងផលប្រយោជន៍សង្គម លោក Khampheng Saysompheng មានគោលបំនងថា៖ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែអភិវឌ្ឍន៍ស៊ីជំរៅលើគ្រប់វិស័យ ពិសេសគឺចំពោះការងារយុទ្ធជនពិការ យុទ្ធជនពលី និងអ្នកមានគុណូបការះ ការងារធ្វើ បណ្ដុះបណ្ដាលកម្មាភិបាល និងកាត់បន្ថយភាពក្រីក្រ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម