• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥៥ឆ្នាំទំនាក់ទំនងវៀតណាម-កម្ពុជា៖ ខេត្ត Dak Lak សហការយ៉ាងសកម្មជាមួយខេត្តមណ្ឌលគិរី រៀបចំសកម្មភាពប្រកបដោយអត្ថន័យជាច្រើន

នាថ្ងៃទី ១៧ មិថុនា សមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Dak Lak បានរៀបចំកម្មវិធីជួបសំណេះសំណាលអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២)។
  លេខារងគណៈកម្មាធិការបក្សខេត្ត Dak Lak លោក Y Bier Nie ថ្លែងនៅកម្មវិធី។ (រូបថត៖ qdnd.vn)  

ថ្លែងក្នុងកម្មវិធី លេខារងគណៈកម្មាធិការបក្សខេត្ត Dak Lak លោក Y Bier Nie បានសង្កត់ធ្ងន់ថា ដើម្បីពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាម និងកម្ពុជា និយាយរួម ខេត្ត Dak Lak - ខេត្ត មណ្ឌលគិរីនិយាយដោយឡែក គ្រប់លំដាប់ថ្នាក់ ផ្នែក និងមូលដ្ឋានចាំបាច់ត្រូវ ឃោសនាឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ជាពិសេសជំនាន់វ័យក្មេងអំពីប្រវត្តិ សាស្ត្រទំនាក់ទំនង សមិទ្ធិផលសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងខេត្តទាំងពីរ ក្នុងសម័យកាលបច្ចុប្បន្ន។ ខេត្ត Dak Lak នឹងសហការយ៉ាងសកម្ម ជាមួយខេត្ត មណ្ឌលគិរី រៀបចំសកម្មភាពដ៏មានអត្ថន័យក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២២។ នៅក្នុងកម្មវិធីបណ្ដាប្រតិភូបានរួមគ្នារំលឹកឡើងវិញ ដំណើរ៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញជាអធិបតីនៅកិច្ចប្រជុំគណៈកម្មាធិការដឹកនាំមជ្ឈឹមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

Top