• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥០ឆ្នាំនៃទំនាក់ទំនងវៀតណាម-សិង្ហបុរី៖ ស្វែងរកចំណុចស្រដៀងគ្នា ដើម្បីឆ្ពោះទៅអនាគត

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី នៅតែមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។
លោកឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅ​សិង្ហបុរី Mai Phước Dũng។ រូបថត៖ Lê Dương - TTXVN 

មជ្ឈដ្ឋានអ្នកជំនាញសិង្ហបុរីបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី គឺជាទំនាក់ទំនងដ៏ពិសេសមួយ បើទោះបីជាមានការឡើងចុះជាច្រើនក៏ដោយ ប៉ុន្តែប្រទេសទាំងពីរបានទុកភាពខុសប្លែកគ្នានៅមួយអន្លើ ស្វែងរកចំណុចស្រដៀងគ្នា ឆ្ពោះទៅអនាគត និងកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ។

ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១ សីហា ឆ្នាំ១៩៧៣- ១ សីហា ឆ្នាំ២០២៣) និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី (២០១៣ - ២០២៣) លោកសាស្ត្រាចារ្យរង Simon Tay - នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវបញ្ហាអន្តរជាតិសិង្ហបុរី (SIIA) បានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរីសម្រេចបានជំហានវិជ្ជមានជាច្រើន ទាំងការប្រឈមមុខដាក់គ្នា រហូតដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទូលំទូលាយ។ លោកសាស្ត្រាចារ្យរង Simon Tay បានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី នៅតែមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ ភាគីទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗជាច្រើនដូចជា៖ បរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសេដ្ឋកិច្ចឌីជីថល។ ប្រមុខ SIIA ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសិង្ហបុរី និងវៀតណាម ក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យរង Bilveer Singh មកពីសកលវិទ្យាល័យជាតិសិង្ហបុរី បានវាយតម្លៃថា វៀតណាម និងសិង្ហបុរី គឺជាប្រទេសពីរដ៏ "វិសេសវិសាល" នៅអាស៊ីអាគ្នេយ៍ និងក្នុងប្លុកអាស៊ាន។ ចំពោះសិង្ហបុរី វៀតណាមជា "អណ្តូងរ៉ែមាស" ដែលមានឱកាសច្រើន ហើយចំពោះវៀតណាមវិញ សិង្ហបុរីគឺជាដៃគូដែលអាចសហការឈ្នះ-ឈ្នះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

ប្រកាសបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នៅរសៀលថ្ងៃទី២២ ខែមករា មហាសន្និបាតជាតិលើកទី១៤ នៃបក្សកុម្មុយ និស្តវៀតណាម បានប្រកាសលទ្ធផល និងអនុម័តលើបញ្ជីឈ្មោះសមាជិក ដែលត្រូវបានជ្រើសរើសចូលទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤។

Top