• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

២០២៣៖ ខេត្ត Quang Ninh មានបំណងទទួលភ្ញៀវចំនួន ១៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២ លាននាក់

សន្និសីទអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Quang Ninh ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៧ មីនា ដើម្បីស្វែងរកវិធានការស្តារទេសចរណ៍ប្រកបដោយនិរន្តរភាព ហើយនៅចំពោះមុខបំពេញភារកិច្ចរបស់ខេត្ត ក្នុងការទទួលភ្ញៀវទេសចរណ៍ចំនួន ១៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ២ លាននាក់ក្នុងឆ្នាំនេះ។
(រូបថត៖ daidoanket.vn)

គោលដៅទេសចរណ៍របស់ខេត្ត Quang Ninh ដែលបានដាក់ចេញក្នុងឆ្នាំនេះគឺខ្ពស់ណាស់ បើប្រៀបធៀបទៅនឹងគោលដៅជាតិដែលទទួលភ្ញៀវបាន ១១០ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៨ លាននាក់នៅឆ្នាំនេះ។ ដើម្បីសម្រេចបាននូវគោលដៅនោះ លោក Trinh Dang Thanh អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “យើងបានអញ្ជើញឯកអគ្គរដ្ឋទូតមកពីប្រទេសដែលមានចំនួនភ្ញៀវយ៉ាងច្រើនទៅកាន់ខេត្ត Quang Ninh ដូចជាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន; ដៃគូដែលបញ្ជូនភ្ញៀវទៅខេត្ត Quang Ninh ដែលជាអង្គភាពអាជីវកម្មនៅទីក្រុងធំៗដូចជា ហាណូយ ហូជីមិញ Da Nang... ជាដើម។ ខេត្ត Quang Ninh បានស្នើរសុំយោបល់ ស្តាប់តាមសំណូមពរជាក់ស្តែង និងមានប្រសិទ្ធភាព ព្រមទាំងស្រូបយកយោបល់សម្រាប់ការងារគ្រប់គ្រង និងធ្វើអាជីវកម្មទេសចរណ៍ក្នុងខេត្ត”។

ក្នុងសន្និសីទនេះ Quang Ninh នឹងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ថ្មី ជាពិសេសព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និងពាណិជ្ជកម្មចំនួន ១៣៦ ដែលបម្រើភ្ញៀវទេសចរក្នុងឆ្នាំ ២០២៣នេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top