• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱកាសសម្រាប់ធុរកិច្ច ជំរុញការនាំចេញទៅកាន់ទីផ្សារអាស៊ី-អឺរ៉ុប

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបើកវេទិកាពាណិជ្ជកម្មជាមួយដៃគូនៅអាស៊ី - អឺរ៉ុបឆ្នាំ ២០២២ ដើម្បីផ្តល់ជូនសហគមន៍ធុរកិច្ចវៀតណាមនូវព័ត៌មានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពទីផ្សារ គោលនយោបាយពាណិជ្ជកម្មក្រៅប្រទេសនិងការវិនិយោគនៅតំបន់អាស៊ី-អឺរ៉ុប។
  បណ្តាប្រតិភូចូលរួមចែករំលែកនៅក្នុងទិកា។ (រូបថត៖ petrotimes.vn)  
  ទិដ្ឋភាពទូទៅនៃវេទិកា។ (រូបថត៖ petrotimes.vn)  

តំបន់អាស៊ី-អឺរ៉ុប មានប្រទេសចំនួន ២៨ ដែលលាតសន្ធឹងពីអឺរ៉ុបខាងកើតដល់អាស៊ីកណ្តាល ដោយមានផ្ទៃដីសរុបប្រហែល ២៣,៣ លានគីឡូម៉ែត្រការ៉េ មានប្រជាជនជាង ៤១០ លាននាក់ ដែលជាទីផ្សារប្រពៃណី និងពាសពេញទៅដោយសក្តានុពលសម្រាប់ធុរកិច្ចវៀតណាម។ លោក Ta Hoang Linh ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានឲ្យដឹងថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបន្តរួមដំណើរជាមួយសហគមន៍ធុរកិច្ច ដើម្បីជួយដោះស្រាយរាល់ការលំបាកនិងឧបសគ្គក្នុងសកម្មភាពពាណិជ្ជកម្ម ហើយទន្ទឹមនឹងនោះ សម្របសម្រួលកសាងដំណោះស្រាយដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងវៀតណាមជាមួយទីផ្សារអឺរ៉ុប-អាមេរិកនិយាយរួម និងទីផ្សារអាស៊ី-អឺរ៉ុបនិយាយដោយឡែក៖ សហគ្រាសវៀតណាមនៅមានឱកាសជាច្រើនក្នុងការជំរុញសកម្មភាពនាំចេញ នាំចូល និងអនុវត្តន៍គម្រោងវិនិយោគជាមួយតំបន់អាស៊ី-អឺរ៉ុប។ វៀតណាមនិងបណ្តាប្រទេសក្នុងតំបន់បានបង្កើតឡើង ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគី។ ផលិតផលនាំចេញពីវៀតណាមទៅកាន់តំបន់គឺជាមុខទំនិញសំខាន់ៗដែលមានគុណភាពល្អ និងតម្លៃប្រកួតប្រជែង។ ដូច្នេះហើយ នេះគឺជាពេលវេលាអំណោយផល ដើម្បីពង្រឹងការជ្រៀតចូលទីផ្សារឱ្យកាន់តែស៊ីជម្រៅ ស្វែងរកឱកាសនៅក្នុងទីផ្សារពិសេស និងពង្រីកទំនាក់ទំនងអាជីវកម្មរយៈពេលវែងជាមួយដៃគូនៅតំបន់អាស៊ី-អឺរ៉ុប

ក្នុងក្របខ័ណ្ឌនៃវេទិកានេះ អង្គភាពអាជីវកម្មមកពីតំបន់អាស៊ី-អឺរ៉ុបក៏បានចែករំលែកព័ត៌មាន និងបទពិសោធន៍ជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការនិងធ្វើអាជីវកម្ម ជាមួយដៃគូវៀតណាមនិងអាស៊ីផងដែរ។ តំណាងសមាគមបានចែករំលែកអំពីស្ថានភាពបច្ចុប្បន្ននៃការនាំចេញទៅកាន់តំបន់អាស៊ី-អឺរ៉ុប និងសក្តានុពលសម្រាប់ការនាំចេញទៅកាន់ទីផ្សារពិសេសក្នុងតំបន់ នាបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top