• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតស្វីស ថូម៉ាស ហ្គាស៖ ការបោះឆ្នោតនៅវៀតណាមដើម្បីផលប្រយោជន៍របស់ប្រជាជន

ក្នុងឱកាសដែលវៀតណាមកំពុងត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី ១៦និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅថ្ងៃទី ១៥ ខែមីនា ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសវៀតណាមលោក Thomas Gass (ថូម៉ាស ហ្គាស) បានសង្កត់ធ្ងន់ថា នេះជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសវៀតណាម។

ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន TTXVN (រូបថត៖ Viet Duc/TTXVN)

យោងតាមលោកឯកអគ្គរដ្ឋទូត ការបោះឆ្នោតនេះមិនត្រឹមតែជាសកម្មភាព ដើម្បីអនុវត្តរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងធានាថា គោលនយោបាយដែលបានអនុម័តនៅថ្នាក់ជាតិ និងមូលដ្ឋាន នឹងត្រូវបានអនុវត្តដោយផ្តោតលើប្រជាជន។

ឯកអគ្គរដ្ឋទូតបានថ្លែងថា ការដែលពលរដ្ឋទទួលបានព័ត៌មានច្បាស់លាស់ ទាន់ពេលវេលា និងងាយយល់ អំពីវឌ្ឍនភាពឆ្ពោះទៅរកគោលដៅទាំងនេះ គឺមានសារៈសំខាន់ណាស់ក្នុងការកៀរគរការគាំទ្រពីសាធារណជន និងធានាថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិពិតជាប្រែក្លាយទៅជាការកែលម្អស្ថានភាពជាក់ស្តែងក្នុងជីវភាពរបស់ប្រជាជន។

ដោយចែករំលែកពីបទពិសោធន៍របស់ប្រទេសស្វីស លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជា ប្រព័ន្ធនៃប្រទេសទាំងពីរមានលក្ខណៈខុសគ្នាក៏ដោយ ចំណុចរួមគឺថា ការចូលរួម និងការជឿទុកចិត្តពីសាធារណជនដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ដ៏ប្រកបដោយជោគជ័យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top