• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo ៖ ដំណើរទស្សនកិច្ចនៅ ចិនរបស់​ប្រធាន​រដ្ឋសភា​វៀតណាម​នឹងនាំមកនូវលទ្ធផលល្អប្រសើរ

ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ ជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងតភ្ជាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិនលើគ្រប់វិស័យ។
ឯកអគ្គរដ្ឋទូតចិនលោក Xiong Bo (រូបថត៖ VNA) 

ទទួលការអញ្ជើញរបស់លោក Zhao Lejiប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន នាថ្ងៃស្អែក (៧ មេសា) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។ នេះគឺជាដំណើរទស្សនកិច្ចនៅចិនលើកដំបូងរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue; ដើម្បីលើកកម្ពស់ការថែរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ តម្រង់ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី អនុវត្តន៍ជាក់ស្ដែងការយល់ដឹងរួមរវាងថ្នាក់ដឹកនាំកំពូលរបស់បក្សទាំងពីនិងរដ្ឋទាំងពី។ យោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅ វៀតណាម លោក Xiong Bo បានឲ្យដឹងថាដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ ជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងតភ្ជាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិនលើគ្រប់វិស័យ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងកសាងយន្តការសន្ទនាកម្រិតខ្ពស់ថ្មីរវាងសភានៃប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top