• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតចិនបញ្ជាក់លើការបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន វៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំខាល ចត្វាស័ក ២០២២ ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo បានបញ្ជាក់ថា ទោះបីជាជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត កូវីដ- ១៩ ក៏ដោយ ប៉ុន្តែទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងចិន-វៀតណាមបន្តត្រូវបានជំរុញយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២២។
 

ឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក Xiong Bo។ (រូបថត៖ VNA)


តាមលោក ឯកអគ្គរដ្ឋទូតថា ក្នុងស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ បក្ស និងរដ្ឋាភិបាលវៀត ណាមបានអនុវត្តន៍បាវចនាដាក់ប្រជាជនជាមជ្ឈភាព ហើយអនុវត្តន៍ដោយព្រមៗគ្នា នូវការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខិតខំរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច GDP សម្រេចបានកំណើន២,៥៨%។ លោកឯកអគ្គរដ្ឋទូត Xiong Bo ក៏បានសង្កត់ធ្ងន់ថា ក្រោមការតម្រង់ទិស យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនិស្តទាំងពីរ ក្នុងរយៈពេលមួយឆ្នាំ កន្លងមក ទំនាក់ទំនងចិន-វៀតណាមរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយ ការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យ មានការបោះជំហានទៅមុខ។

លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថែមទៀតថា ឆ្នាំ២០២២ គឺជាឆ្នាំដែលមានអត្ថន័យដ៏ សែនសំខាន់សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់ទំនាក់ទំនងចិន-វៀតណាម។ ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម ដើម្បីអនុវត្តន៍ទិសដៅយុទ្ធសាស្ត្រ ជាន់ខ្ពស់ រក្សារឹងមាំប្រពៃណីមិត្តភាពរវាងប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ការពារផលប្រយោជន៍ជាយុទ្ធ សាស្ត្ររួម ជំរុញទំនាក់ទំនងចិន-វៀតណាមឲ្យកាន់តែរីកចម្រើនយ៉ាងរឹងមាំ ក៏ដូច ជាជំរុញការអភិវឌ្ឍនៃប្រទេសនីមួយៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូន ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top