• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam៖ កៀរគររាល់ប្រភពកម្លាំង ដើម្បី​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីក្រុងហូជីមិញ

ត្រូវផ្ដោតសំខាន់ទៅលើប្រសិទ្ធភាព ហើយកៀរគររាល់ប្រភពកម្លាំងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដោយមិនប្រកាន់ជាការងាររដ្ឋ ឬឯកជន យោធា ឬស៊ីវិល មជ្ឈឹម ឬមូលដ្ឋាន។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅមន្ទីរពេទ្យវេជ្ជសាស្ត្រយោធា ១៧៥ (ទីក្រុងហូជីមិញ) (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ និងពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅមន្ទីរពេទ្យវេជ្ជសាស្ត្រយោធា ១៧៥ (ទីក្រុង ហូជីមិញ) នាព្រឹកថ្ងៃទី ២៧ ខែកក្កដានោះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញចាំបាច់ត្រូវជំរុញខ្លាំងការធានាជីវភាពរស់នៅរបស់ប្រជាជន; ចលនានិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពមនុស្សធម៌របស់រដ្ឋាភិបាល រណសិរ្សមាតុភូមិ អង្គការ និងបុគ្គលនានា ជូនចំពោះប្រជាជន ប្រកបដោយសុវត្ថិភាព; ស្ថាប័ន និងខេត្ត ក្រុងនានាចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពនៃការថែទាំ ព្យាបាលជំងឺជូនអ្នកឆ្លងកូវីដ ១៩ ។ នាបច្ចុប្បន្ននេះ ភារកិច្ចរបស់ទីក្រុងហូជីមិញគឺត្រូវធានាការអនុវត្តន៍យ៉ាងតឹងរឹងនូវបទប្បញ្ញត្តិរក្សាគម្លាតសង្គម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងធានាសុវត្ថិភាពជូនកម្មាភិបាលសុខាភិបាល លើកកម្ពស់ប្រសិទ្ធភាពនៃការងារសម្របសម្រួល ក៏ដូចជារួមសហការជាមួយខេត្ត ក្រុងនានា ដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top