• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកាណាដា

នាយប់ថ្ងៃទី ១៤ ខែឧសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Francois-Philippe Champagne។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh


នៅឯជំនួបនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 នៅកាណាដានិងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកាណាដាដែលបានសម្របសម្រួល និងជួយគាំទ្ររដ្ឋាភិបាល វៀតណាម ដើម្បីរៀបចំជើងហោះហើរចំនួន ២ សម្រាប់បញ្ចូនពលរដ្ឋវៀតណាមជាង ៥៥០ នាក់នៅកាណាដា វិលត្រឡប់មកស្រុកវិញ។ 
លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមបានអះអាងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាត ដោយផ្តោតលើការជំរុញផលិតកម្មនិងអាជីវកម្មក្នុងស្រុកផងនិងត្រៀមខ្លួនបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ក្នុងនោះមានកាណាដាផង ដើម្បីស្តារពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ ផ្គង់ពិភពលោកឡើងវិញ។

ចំណែកខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេសកាណាដាលោក Francois-Philippe Champagne បានអះអាងថា លោកចង់បន្តចែករំលែកព័ត៌មាននិងកិច្ចសហប្រតិបត្តិការដើម្បីកំចាត់ជំងឺរាតត្បាត COVID-19 តាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។

ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ក៏ដូចជារក្សាយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានអះអាងថា នឹងសហការគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងតំបន់ ក្នុងឆ្នាំដែលវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top