• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក​ Tran Hong Ha នឹងធ្វើទស្សនកិច្ចការងារនៅគុយបា ហើយ​​ចូលរួមកិច្ចប្រជុំកំពូលG៧៧និង​ចិន​

តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា ដែលជាប្រធានក្រុមប្រទេសកំពុងអភិវឌ្ឍន៍(G៧៧)និងចិន ឆ្នាំ ២០២៣ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នឹងចូលរួមសន្និសីទកំពូល G៧៧ និងចិន ហើយនឹងបំពេញទស្សនកិច្ចការងារនៅគុយបា ចាប់ពីថ្ងៃទី ១៥-១៨ ខែកញ្ញា។ ដំណើរទស្សនកិច្ចការងារនៅគុយបារបស់ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានប្រព្រឹត្តទៅក្នុងឱកាសដែលវៀតណាមនិងគុយបាបានរំលឹកខួបអនុស្សាវរីយ៍ ៥០ឆ្នាំ ទិវាមេដឹកនាំគុយបា Fidel Castro Ruz មកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង (១២-១៧ កញ្ញា ១៩៧៣)។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក​ Tran Hong Ha។ រូបថត៖  Doãn Tấn - TTXVN

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Thanh Tung ក្នុងបរិបទដែលគុយបានៅតែជួបការលំបាកខាងសេដ្ឋកិច្ចសង្គម ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី Tran Hong Ha គឺជាសក្ខីភាពដ៏រស់រវើកដែលបញ្ជាក់ពីសាមគ្គីភាពនិងការគាំទ្ររបស់វៀតណាមចំពោះគុយបាលើវិស័យកិច្ចការបរទេស គាំទ្រគុយបាលើកកម្ពស់កិត្យានុភាពនិងឋានៈអន្តរជាតិតាមរយៈការរៀបចំកិច្ចប្រជុំកំពូលG៧៧និងចិនប្រកបដោយជោគជ័យ។

ទាក់ទិនដល់សន្និសីទកំពូល G៧៧ និងចិន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៥-១៦ ខែកញ្ញា នៅរដ្ឋធានី La Habana ឯកអគ្គរដ្ឋទូត Le Thanh Tung បានឲ្យដឹងថា ចូលរួមសន្និសីទនេះមានគណៈប្រតិភូជាន់ខ្ពស់ចំនួនជាង១០០ ពីបណ្តាប្រទេសសមាជិក ដែលក្នុងនោះមានប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលចំនួន១៥រូប ជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ តំណាងអង្គការអន្តរជាតិ និងតំបន់មានកិត្យានុភាពប្រមាណ១០រូប។ សន្និសីទកំពូលឆ្នាំនេះមានប្រធានបទ “បញ្ហាប្រឈមអភិវឌ្ឍន៍នាបច្ចុប្បន្ន៖ តួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ជាក់ស្តែងគឺ ទំហំនាំចេញសម្រេចបាន ៣៨៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤,៥% ខណៈដែលទំហំនាំចូលសម្រេចបានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣%។

Top