• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធី “ជំនួយកម្លាំងចិត្តទៅសាលារៀន”


 ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue (ខាងឆ្វេង) ប្រគល់អំណោយជូនប្អូនៗសិស្សានុសិស្សានៅក្នុង Gala (រូបថត៖ TTXVN) 
 

នាយប់ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្ត Thai Binh វិទ្យុសម្លេងនិងទូរទស្សន៍ខេត្ត បាន​សហការ​ជាមួ​យ​មន្ទីរ​ការ​ងារ​ យុទ្ធជនពិការនិងសង្គមកិច្ច មន្ទីរអប់រំនិងបណ្ដុះ បណ្ដាល និងសមាគមន៍កាកបាទក្រហមខេត្ត Thai Binh ​រៀបចំ Gala “ជំនួយកម្លាំងចិត្តទៅសាលារៀន-សរសេរបន្តនូវក្ដីសុបិន្ត”។ ឧបនាយករដ្ឋមន្រ្តីវៀត ណាម​លោក​ Vuong Dinh Hue បានអញ្ជើញចូលរួមកម្មវិធីនេះ។
 
នេះជា​លើកទី២ហើយដែល Gala “ជំនួយកម្លាំងចិត្តទៅសាលារៀន” ត្រូវបាន​រៀបចំ​ឡើង​សំដៅកោត​សរសើរ​សិស្សា​នុសិស្សជាគំរូក្នុងការជំនះពុះពារលើការលំបាក ឧស្សាហ៍រៀនសូត្រ ព្រម​ទាំង​លើក​តម្កើង​សប្បុរស​ជន​នានា​ដែល​ បានជួយឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រនៅក្នុងខេត្តនាពេលកន្លងទៅផងដែរ។ តាមរយៈការ​រៃអង្គាស​មូល​និធិទឹកប្រាក់ពី Gala លើកទី១ មានផ្ទះថ្មីចំនួន៧ខ្នង ត្រូវបានសាងសង់ឡើងក្នុងតម្លៃ១០០លាន​ដុង​លើមួ​យ​ខ្នង ព្រមទាំងប្រគល់ អំ​ណោយបុណ្យតេតនិង​កង់ថ្មីជូន​ដល់​សិស្សានុស្សិស​ដែលមាន​ស្ថានភាព​រស់នៅ​លំបាក​ក្នុងខេត្តផងដែ​រ។ នៅ Gala លើកទី២នេះ មូលនិធិ “ជំនួយកម្លាំ​ងចិត្តទៅសាលារៀន”​ ទទួល​បាន​ទឹកប្រាក់​ឧបត្ថម្ភចំនួន១,៧ពាន់លា​នដុង៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top