• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញទៅជូនអំណោយ បុណ្យតេតដល់អ្នកជំងឺ

លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនានិងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករវាងអ្នកជំងឺជាមួយគ្នា ក៏ដូចជាការចែករំលែករបស់សប្បុរសជន នានាជូនចំពោះអ្នកជំងឺផងដែរ។


លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ទៅសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា ១០៣ (រូបថត៖ Vietnam+)

នាព្រឹកថ្ងៃទី២៤ខែមករានៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយដល់បណ្ដាអ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ១០៣ និង “ភូមិ លាងតំរងនោម” Bach Mai។ ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនានិងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករវាងអ្នកជំងឺជាមួយគ្នា ក៏ដូចជាការចែករំលែករបស់សប្បុរសជន នានាជូនចំពោះអ្នកជំងឺផងដែរ។

ប្រគល់អំណោយចំនួន ៤៥ កញ្ចប់ហើយជូនពរបុណ្យតេតចំពោះបណ្ដាអ្នកជំងឺនៅដេប៉ាតឺម៉ង់លាងតំរងនោមនិងដេប៉ាតឺម៉ង់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយោធា ១០៣ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បាន សំណូមពរអោយមន្ទីរពេទ្យត្រូវការយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់នៅរបស់អ្នកជំងឺក្នុងប៉ុន្មានថ្ងៃនៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក៏ដូចជាលើកទឹកចិត្តអ្នកជំងឺជាង៣០០នាក់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅ​ក្នុងមន្ទីរពេទ្យផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

ពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

នាថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត ដោយអនុម័តលើបញ្ជីសមាជិកនៃគណៈកម្មាធិការដឹកនាំជាតិ ស្តីពីការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ យោងតាមសេចក្តីសម្រេចនេះ ឧបនាយករដ្ឋមន្ត្រីលោកស្រី ផាម ធីថាញ់ត្រា គឺជាប្រធានគណៈកម្មាធិការដឹកនាំ។

Top