• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ចូលរួម​វេទិកា​ឯកទេស​ស្ដីពីទីផ្សារទុន​និងហិរញ្ញវត្ថុ​


ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ថ្លែងមតិនៅវេទិកា (រូបថត៖ VGP) 

 នាព្រឹក​ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅវេទិកា ឯកទេសស្ដីពីទីផ្សារទុន-ហិរញ្ញ​វត្ថុ​។ នេះជាព្រឹត្តិការណ៍ទី២ក្នុងក្របខ័ណ្ឌវេទិកា សេដ្ឋកិច្ច​វៀត​ណាម​ដែល​អូស​បន្លាយ​រហូត​មក​ដល់​ខែ​ធ្នូ​ខាង​មុខ​។ ឧបនាយករដ្ឋ មន្រ្តីវៀតណាមលោក ​Vuong Dinh Hue អញ្ជើញចូលរួមវេទិកា​នេះ។
 
ថ្លែងមតិនៅ​ទីនេះ លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀត ណាម​កំពុង​ជំរុញ​ខ្លាំង​ការ​កែ​ទម្រង់​រដ្ឋបាល ការកែទម្រង់យុត្តិធម៌ ប្រយុទ្ធប្រឆាំ​ង អំពើពុករលួយនិងការខ្ជះខ្ជាយ។ រ​ដ្ឋាភិបាល​នឹង​រួមជា​មួយ​ក្រសួង​ ស្ថាប័នទាក់ ទិននានា ធ្វើការស្រាវជ្រាវ​ ទទួលយកយោបល់របស់តំណាងនៅវេ​ទិកាលើកនេះ ដើ​ម្បីបូក​សរុបសំណើរ​និងដំណោះស្រាយពីតំបន់សេដ្ឋកិច្ចឯ​កជន ដើម្បីមានការ ​បញ្ជាណែ​នាំ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ជាង​មុន សំដៅអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ច នេះឲ្យបានខ្លាំងក្លាថែ​មទៀត។ ឧបនាយករដ្ឋ​មន្រ្តី​លោក Vuong Dinh Hue បាន លើកសំណើរថា៖
 
​“ចាំ​បាច់ត្រូវជំរុញខ្លាំងការធ្វើភាគហ៊ុនភាវូបនីយកម្ម ដកហូតទុនរដ្ឋនៅ សហគ្រាស រៀប​ចំ​រចនា​សម្ព័ន្ធ​ទីផ្សារ​ឡើង​វិញ​ ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុធនាគារក្នុង បរិបទដែលខឿនសេដ្ឋកិច្ចតំបន់​និងសកលមាន​ការប្រែប្រួល​ជា​ច្រើន​​។ ទន្ទឹមនឹង នោះគឺបញ្ហាត្រួតពិនិត្យ ឃ្លាំមើលទីផ្សារ ដើម្បីធានា​ឲ្យទីផ្សារធ្វើសកម្មភាពដោយ តម្លាភាព​ ពិសេស​គឺ​ការប្រយុទ្ធ​ប្រឆាំងនឹងការលួចបន្លំ ទប់ស្កាត់ឥណទានគ្មានច្បាប់ និងដាក់​ចេញដំណោះ​ស្រាយជួយ​​ឧបត្ថម្ភ​សហគ្រាសខ្នាតតូចនិងមធ្យមឲ្យកាន់ តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”។
 
វេទិកា​ពិភាក្សាលើបញ្ហាសំខាន់និងយុទ្ធសាស្ត្រស្ដីពីម៉ាក្រូសេដ្ឋកិច្ចជាតិ ដោយ​មាន​ការ​ចូល​រួម​របស់​វាគ្មិន​ជាតិ​និង​អន្តរជាតិ​ជាច្រើន សំដៅកំណត់ចេញ ស្ថានភាព​ជាក់ស្ដែងនៃទីផ្សារទុន រូ​បសណ្ឋាន​ហិរញ្ញវត្ថុនា​នាលើពិ​ភពលោក​ ​​ព្រម ទាំងជួយ​វៀត​ណាម​ពិនិត​មើល​និង​អនុវត្តន៍​​ដំណោះស្រាយ​នានា​ក្នុងការ​កសាង​ប្រព័ន្ធ​ឃ្លាំមើល​ហិរញ្ញ​វត្ថុក្នុ​ង​ស្រុកប្រកប​ដោយប្រសិទ្ធភាពផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា គម្រោងផ្លូវដែកល្បឿនលឿននៅលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែកតភ្ជាប់ជាមួយប្រទេសចិនមានសារៈសំខាន់ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ។

Top