• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ជូនពរមហាពិធីបុណ្យវិសាខបូជាពុទ្ធសករាជ ២៥៦៤


 លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh អនុវត្តពិធីស្រង់ព្រះពុទ្ធបដិមារ (រូបថត៖ TTXVN) 
 

នាព្រឹក​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៅវត្ត Minh Dao នៃទីក្រុងហូជីមិញ ឧបនាយក​រដ្ឋមន្រ្តី​ប្រចាំ​ការ​រដ្ឋាភិបាល​​​វៀត​ណាម លោក Truong Hoa Binh បានអញ្ជើ់ញទៅសាកសួរសុខទុក្ខនិងជូនពរព្រះតេជគុណ Thich Thien Nhon ប្រធានក្រុមប្រឹក្សាអភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាម ក្នុងឱកាស​មហា​ពិធីបុណ្យ​វិសាខ​បូជាពុទ្ធ​សករាជ ២៥៦៤។ នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានជូនពរព្រះតេជគុណ ព្រះសង្ឃ​និងពុទ្ធបរិស័ទគ្រប់អង្គនូវសុខភាពល្អបរិបូរ និងជួបតែសេចក្ដីសុខចម្រើន ព្រមទាំងជូន​ពរព្រះ​តេជ​គុណ​ Thich Thien Nhon មានសុខភាពល្អបរិបូរដើម្បីដឹក​នាំសមាគមន៍ពុទ្ធសាសនា​វៀតណាម ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ​​វៀតណាម ទាំងក្នុងនិងក្រៅប្រទេស បន្តរួមដំណើរជាមួយប្រជាជាតិតាមបាវចនា ​“សាសនា ​ជនជាតិ និងលទ្ធិ​សង្គមនិយម” កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបនាយក​រដ្ឋមន្រ្តី Truong Hoa Binh ក៏បានថ្លែងអំណ​រ​គុណចំពោះការ​រួមវិភាគ​ទានរបស់​ពុទ្ធសាស​នាចំពោះប្រទេស​ជាតិ ជាពិសេស​គឺក្នុងការងារបង្ការប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នាពេលកន្លងទៅ។ លោកឧបនាយក​រដ្ឋមន្រ្តី​បាន​អះអាង​ថា បក្ស រដ្ឋវៀតណាម​ជានិច្ចកាល​គោរពសិទ្ធិ​សេរីភាព​ខាង​ជំនឿសាសនា​របស់​ប្រជាជន ធានាឲ្យ​សកម្មភាព​សាសនាព្រឹត្តិការណ៍ដោយស្របច្បាប់ ព្រមទាំងបង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាសាសនិក​ទាំងអស់ អនុវត្ត​ការបួសរៀន​យ៉ាងត្រឹម​ត្រូវផង និង​បំពេញ​យ៉ាងល្អ​នូវកាតព្វកិច្ច​ពលរដ្ឋ​ចំពោះប្រទេស​ជាតិ​ផង៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top