• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិ និងខួបលើកទី ៤៥ នៃទំនាក់ទំនងវៀតណាម - អង្គការសហប្រជាជាតិ

នាថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាម និងខួប ៤៥ ឆ្នាំ ដែលវៀតណាមចូលរួមជា សមាជិកអង្គការសហប្រជាជាតិ (អ.ស.ប) (២០ កញ្ញា ១៩៧៧ - ២០ កញ្ញា ២០២២)។
  ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh ថ្លែងមតិក្នុងពិធី (រូបថត៖ Pham Huan/ VOV នៅអាមេរិក)  

ថ្លែងមតិក្នុងពិធី  លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ម្តងទៀតអំពីតួនាទីសំខាន់នៃសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម ដោយអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល ព្រមទាំងបានអះអាងនូវការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមចង់ឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភវៀតណាមចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០៣៥ ដើម្បីវៀតណាមអាចរួមចំណែកបន្ថែមទៀតដល់កិច្ចការរបស់អង្គការសហប្រជាជាតិក្នុងបេសកកម្មដ៏សំខាន់ គឺធានា និងលើកកម្ពស់សិទ្ធិមនុស្ស។

  គណៈប្រតិភូអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាម និង ៤៥ឆ្នាំនៃការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់វៀតណាម (រូបថត៖ Pham Huan/ អ្នកយកព័ត៌មាន VOV នៅអាមេរិក)  

ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងតំណាងប្រទេសដែលចូលរួមទាំងអស់បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់ប្រជាជនវៀតណាមក្នុងរយៈពេល ៧៧ ឆ្នាំកន្លងមក។ តំណាងប្រទេស និងថ្នាក់ដឹកនាំ អ.ស.ប ក៏បានស្វាគមន៍ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម ព្រមទាំងការរួមចំណែកជាវិជ្ជមាន តុល្យភាព និងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ និង សហគមន៍អន្តរជាតិនាពេលកន្លងមកនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top