• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបប្រធានសាជីវកម្មផលិតយន្តហោះចិន

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោក Tan Wangeng អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC)។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបលោក Tan Wangeng អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC)។ រូបថត៖ VGP

នៅឯពិធីទទួលជួប ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុងផលិតកម្ម អាជីវកម្ម និងប្រសិទ្ធភាពរបស់សារជីវកម្ម COMAC ក៏ដូចជាបំណងប្រាថ្នាចង់សហការជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម រួមទាំង VietJet Air ជួយធ្វើពិពិធកម្មក្រុមយន្តហោះ ឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីផ្សារអាកាសចរណ៍វៀតណាម។ ឧបនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងគមនាគមដឹកជញ្ជូនធ្វើជាអធិបតី និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យជាបន្ទាន់នូវបទប្បញ្ញត្តិច្បាប់នាបច្ចុប្បន្ន ស្នើនិងផ្តល់អនុសាសន៍ធ្វើវិសោធនកម្មស្របតាមស្ថានភាពជាក់ស្តែង ដើម្បីលុបបំបាត់ឧបសគ្គក្នុងដំណើរការប្រតិបត្តិការយន្តហោះ COMAC នៅវៀតណាម។

រីឯខ្លួនវិញ លោក Tan Wangeng មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូរវៀតណាម ដើម្បីអនុវត្តន៍ និងដាក់ពង្រាយការយល់ឃើញរួម និងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពន្លឿនការបើកជើងហោះហើរពីកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន ហ្វីលីពីន ទៅកាន់ទីក្រុងដាណាំង

ពន្លឿនការបើកជើងហោះហើរពីកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន ហ្វីលីពីន ទៅកាន់ទីក្រុងដាណាំង

កាលពីសប្តាហ៍មុន ទីក្រុង ដាណាំង បានរៀបចំគណៈប្រតិភូ famtrip នៃក្រុមហ៊ុនទេសចរណ៍នៅប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងហ្វីលីពីន ដើម្បីស្ទង់មតិទេសចរណ៍ និងផ្សព្វផ្សាយការបើកជើងហោះហើរពីកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន និងហ្វីលីពីនទៅកាន់ទីក្រុងដាណាងនៅឆ្នាំនេះ។

Top