ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋក្រិកចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២កក្កដានោះ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាក្រិក លោក Nikos Voutsis និងអនុប្រធានរដ្ឋសភា ប្រធានសមាគមសមាជិកសភាមិត្តភាពក្រិក-វៀតណាម លោក Georgios Varemenos។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាក្រិក លោក Nikos Voutsis (រូបថតៈ vov.vn)
ក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យរដ្ឋសភាក្រិកបន្តគាំទ្រការចុះហត្ថលេខានិងអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU)និងវៀតណាម (EVFTA) ដែលរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងវៀតណាមជាមួយសហ ភាពអឺរ៉ុបនិយាយរួមនិងជាមួយក្រិកនិយាយដោយឡែក។
មុននោះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីក្រិក Prokopis Pavlopoulos ឧបនាយករដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ Giannis Dragasakis និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស Nikos Kotzias។ ក្នុងជំនួបនេះ ប្រធានាធិបតីក្រិក បានសង្កត់ធ្ងន់ថា៖ វៀតណាមមានឋានៈអន្តរជាតិនិងតំបន់កាន់តែសំខាន់ ព្រមទាំងអះអាងគាំទ្រការបង្កើនទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីក្រិក Prokopis Pavlopoulos (រូបថតៈ vov.vn)
ក្នុងការជួបជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ក្រិក Giannis Dragasakis ភាគីទាំងពីរបានឯកភាពជម្រុញការផ្លាស់ប្តូរនូវទំនិញជាឧត្តមភាពរបស់ភាគីទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានតម្រូវការ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតនូវក្របខ័ណ្ឌគតិយុត្តិ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ ក្នុងនោះមានការពិភាក្សាដើម្បីឈានដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការបង់ពន្ធពីរដងនិងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ក្រិក Giannis Dragasakis (រូបថតៈ vov.vn)
ក្នុងការពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស លោក Nikos Kotzias ភាគីទាំងពីរបានឯកភាព អនុវត្តប្រកបដោយជោគជ័យនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិកាអំពីទេសចរណ៍វៀតណាម - ក្រិក ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់នូវសារៈសំខាន់របស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ជាពិសេសគឺការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
បន្ទាប់ពីជំនួបពិភាក្សា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសក្រិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត ផងដែរ។
មុននោះ នារសៀលថ្ងៃទី១កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបសំណេះសំណាលជាកម្មាភិបាលនិងមន្ត្រីស្ថានទូតវៀតណាម តំណាងសហគមន៍ជនវៀតណាមប្រចាំនៅក្រិក។
បន្ទាប់ពីសំណើរទស្សនកិច្ចនៅក្រិក ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារីចាប់ពីថ្ងៃទី៣ដល់ថ្ងៃ៧កក្កដា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម