• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son៖ ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧

ចាំបាច់ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧ ឲ្យបានឆាប់ៗ។ នេះជាការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីលោក Bui Thanh Son ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការជាតិ APEC (វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ឆ្នាំ២០២៧ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ប្រធានគណៈកម្មាធិការជាតិ APEC ២០២៧ អញ្ជើញថ្លែងមតិ (រូបថត៖ An Dang/TTXVN)

ក្នុងសម័យប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះ APEC ២០២៧ គឺជាកិច្ចការអាទិភាពកំពូលនៃកិច្ចការនយោបាយ និងកិច្ចការបរទេស ជាឱកាសសម្រាប់វៀតណាមក្នុងការលើកកំពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន អះអាងនូវគោលជំហរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងការរៀបចំសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិថ្មី។ ដូច្នេះ ព្រឹត្តិការណ៍នេះចាំបាច់ត្រូវបង្កើតសញ្ញាសម្គាល់យ៉ាងជ្រាលជ្រៅរបស់វៀតណាម និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងអាជីវកម្ម រួមចំណែកលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកឧបនាយករដ្ឋមន្រី្តបានស្នើរឲ្យបង្ហើយជាបន្ទាន់នូវការបង្កើត និងបង្ហើយអនុគណៈកម្មការទាំង ៥ រួមទាំងលេខាធិការដ្ឋានក្នុងខែសីហានេះ; ពន្លឿនដំណើរការនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ Phu Quoc ជាពិសេសមជ្ឈមណ្ឌលសន្និសីទដែលបម្រើដល់សប្តាហ៍កំពូល។ លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើរជំរុញការងារឃោសនា និងបង្កើតឲ្យបានឆាប់ៗ ក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ឆ្នាំ ២០២៧៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សារមន្ទីរអវកាសវៀតណាមបានបើកសម្ពោធជាផ្លូវការ

សារមន្ទីរអវកាសវៀតណាមបានបើកសម្ពោធជាផ្លូវការ

ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) និងខួបលើកទី ៥០ នៃការបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម (១៩៧៥-២០២៥) នាថ្ងៃទី ២១ ខែសីហានេះ មជ្ឈមណ្ឌលអវកាសវៀតណាមបានប្រារព្ធពិធីដំឡើងបន្ទះក្តារ និងពិធីបើក សារមន្ទីរអវកាសវៀត ណាម នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នៃទីក្រុងហាណូយ។

Top