• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា


ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម Truong Hoa Binh អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា លោក ហ៊ឹមឆែម
 

 នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយក​រដ្ឋ​មន្ត្រី​អចិន្ត្រៃយ៍​រដ្ឋាភិបាល​វៀត​ណាម លោកTruong Hoa Binh បានអញ្ជើញជួបសន្ទនា ជាមួយរដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​កម្ពុជា​ លោកហ៊ឹម ឆែមដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម។
 
ក្នុងជំនួបនេះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានវាយតំលៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ដ៏ល្អ​ប្រសើ​រ​វាងប្រទេសទាំងពីរ ដោយបានចាត់ទុកថា នេះគឺជាមូលដ្ឋាន​ដ៏សំខាន់​មួយ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរក្នុងពេលខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ប្រការនេះក៏ត្រូវ​បាន​អនុវត្តន៍​ជាក់ស្តែង​តាម​រយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ផងដែរ។
 
លោក​ឧបនាយករដ្ឋមន្រ្តីវៀតណាម បានអបអរសាទរ​ចំពោះ​សមិទ្ធិផល​ដ៏អស្ចារ្យ​ដែលប្រជាជន​កម្ពុជា​សម្រេច​បាន​ ក្រោមព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា។ អាស្រ័យហេតុនេះ លោក​ឧបនាយក​រដ្ឋមន្រ្តីបាន​វាយតម្លៃ​ខ្ពស់ចំ​ពោះលទ្ធផល​ទទួល​បាន​ពីកិច្ច​សហប្រតិ​បត្តិការ​រវាង​គណៈ​កម្មាធិការ​ជនជាតិ​និងក្រសួងធម្មការនិងសាសនាកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
 
រីឯ រដ្ឋមន្រ្តី​ក្រសួងធម្មការនិងសាសនា លោក ហ៊ឹម ឆែម បានឲ្យដឹងថា លោកនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលើក​កម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យជនជាតិនិងសាសនា ដែលប្រទេស​ទាំង​ពីរមានភាពស្រដៀងគ្នាជាច្រើននោះ។ លោក ហ៊ឹម ឆែម មានប្រសាសន៍ថា ប្រជាជន​កម្ពុជា​មាន​ការ​ដឹង​គុណ​និង​ការគោរពចំពោះការរួមចំណែកដ៏ធំធេងរបស់កងទ័ពនិងប្រជាជនវៀតណាម ជាពិសេស​គឺការ​ផ្តួល​រំលំ​របប​ប្រល័​យ​ពូជសាសន៍ប៉ុលពត​តែម្តង៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top