• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន


 ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន
 

នាថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានជួប​ជាមួយ​សមាជិកក្រុមប្រឹក្សាជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន( FEC) ដឹកនាំដោយលោក Onoi Yoshiki ​អនុប្រធានក្រុមប្រឹក្សា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
នៅក្នុង​ជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអះអាងថា ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏ទូលំទូលាយរវាងវៀតណាម - ជប៉ុនកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដោយ ផ្អែកលើ​ការជឿទុកចិត្តខាងនយោបាយកាន់តែប្រសើរឡើង។ នារយៈពេលខាងមុខ វៀតណាមមានបំណងថា វិនិយោគិន​ជប៉ុនបន្តពង្រីកការវិនិយោគ និងសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម ដើម្បីផ្ដោត​សំខាន់​លើ​វិស័យ​អាទិភាពមួយចំនួនដូចជា៖ គ្រឿងម៉ាស៊ីនកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ជលផល អេឡិចត្រូនិក​ការតម្លើងនាវា ផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តជាដើម។
 
ជាការឆ្លើយ​តប លោក Onoi Yoshiki អនុប្រធានក្រុមប្រឹក្សា ជំរុញការទូតរវាងប្រជាជនជាមួយប្រជាជនជប៉ុន( FEC) បានឲ្យដឹងថា នាពេលខាងមុខ FEC នឹងជំរុញ​ការ​បញ្ជូន​គណប្រតិភូ​សហគ្រាស​ជប៉ុន​មកស្វែង​រកឱកាស​វិនិយោគនៅវៀតណាម ព្រមទាំងជួយឧបត្ថម្ភវិនិយោគិន​វៀតណាម​ទៅបណ្ដា​ក់​ទុន​ជប៉ុន​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top