• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបថ្នាក់ដឹកនាំ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ


 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam ទទួលជួបលោកស្រី Najat Mokhtar អគ្គនាយិការង ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)
 

 លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ IAEA ក្នុងការជំរុញការប្រើប្រាស់ថាមពលបរមាណូ ដើម្បី​គោល​ដៅសន្តិភាព។ ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង IAEA កាន់តែ​អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

នា​រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បាន​ទទួល​ជួបលោកស្រី Najat Mokhtar អគ្គនាយិការង ទីភ្នាក់ងារ​ថាមពលបរមាណូអន្តរជាតិ (​IAEA) ​។ អញ្ជើញ​ថ្លែង​នៅទីនេះ លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ IAEA ក្នុងការ​ជំរុញ​ការ​ប្រើប្រាស់​ថាម​ពលបរមាណូ ដើម្បីគោលដៅសន្តិភាព។ ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ ទំនាក់ទំន​ង​សហប្រតិ​បត្តិការ រវាង​វៀតណាម និង IAEA កាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពពីមួ​យថ្ងៃទៅមួយថ្ងៃ តា​មរយៈ​គម្រោង​សហប្រតិ​បត្តិការ​បច្ចេកទេស ដែលរួមមា​ន៖ ការអភិវឌ្ឍ​ហេដ្ឋារ​ចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​លើវិស័យ​សុខាភិបាល​ កសិកម្ម ឧស្សាហកម្ម ការ​ការពារបរិស្ថាន សន្តិសុខស្បៀងអាហារ ​និងការ​ទប់​ទល់​នឹង​បម្រែប​ម្រួលអាកាស​ធាតុ។ ទន្ទឹមនឹងនេះ​ IAEA បានរួម​ចំណែក​លើកកម្ពស់​សមត្ថភាព​កសាងឯកសារ​ច្បាប់​របស់​វៀត​ណាម​លើវិ​ស័យ គ្រប់គ្រងថាមពលនុយក្លេអ៊ែរ បង្កើនសមត្ថភាពគ្រប់​គ្រងសុវត្ថិភាពវិទ្យុសកម្ម​ និង​សុវត្ថិភាព​នុយក្លេអ៊ែរ​។ លោកស្រី Najat Mokhtar ក៏បានជួយគាំទ្រ ឧបត្ថ​ម្ភគ្រឹះស្ថានសុខាភិបាលរបស់វៀតណាម ​សំដៅ​បង្កើន​ការប្រើ​ប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងការធ្វើរោគ​វិនិច្ឆ័យនិងការព្យាបាលជម្ងឺម​ហារីក​។ ឧបនាយក​រដ្ឋមន្ត្រី​លោក ​Vu Duc Dam មានគោលបំណងថាIAEA ក៏ដូ​ចជាលោកស្រី Najat Mokhtar បន្តជួយគាំទ្រ​ ឧបត្ថម្ភ​វៀត​ណាម អនុវត្តន៍ការចុះឈ្មោះគម្រោងសហប្រតិបត្តិការបច្ចេកទេសថ្មី និ​ងបណ្ដុះ​បណ្ដាល​កម្មាភិបាល​ អ្នកជំនា​ញជាដើម​។

ជាកិច្ចឆ្លើយតប លោកស្រី Najat Mokhtar អគ្គនាយិការង ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាន​វាយ​តម្លៃ​ខ្ពស់ចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីគោល​ដៅ​សន្តិភាព​។ លោកស្រី Najat Mokhtar បានឲ្យដឹងថា គោលដៅ​នៃដំណើរ​ទស្សនកិ្ច​លើកនេះ​គឺស្វែងយល់​ស្ថានភាព​អនុវត្តន៍​កម្ម​វិធី ប្រើប្រាស់ថាមពលបរមាណូលើវិស័យសេដ្ឋកិច្ចសង្គ​មនៅវៀតណាម៕​ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

យោងតាមព័ត៌មានពីអង្គការ Khan Academy (មានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកជាផ្លូវការ (លើកលែងតែសហរដ្ឋអាមេរិក) ក្នុងចំនួនអ្នកប្រើប្រាស់នៅលើវេទិកាសិក្សាអនឡាញឥតគិតថ្លៃនេះ បន្ទាប់ពីប្រទេសប្រេស៊ីល។

Top