• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅហូឡង់

ថ្នាក់ដឹកនាំទាំងពីរបានអះអាងពីការប្តេជ្ញាចិត្ត នាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហូឡង់ ឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព សមស្របនឹងសក្ដានុពល និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួប

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅហូឡង់ និងអញ្ជើញធ្វើជាសហប្រធាន សម័យប្រជុំលើកទី ៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ហូឡង់ ស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក កាលពីម្សិលមិញថ្ងៃទី ២៧ មិថុនា នៅទីក្រុងឡាអេ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអញ្ជើញជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីលោកស្រី Carola Schouten

ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានអះអាងពីការប្តេជ្ញាចិត្ត នាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហូឡង់ ឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព សមស្របនឹងសក្ដានុពល និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឱ្យហូឡង់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ វៀតណាម - EU (EVIPA) ឲ្យបានឆាប់ៗ និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាម។ លោកបានស្នើឱ្យហូឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមមិនត្រឹមតែលើវិស័យនយោបាយ សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យវប្បធម៌ សង្គម ធានារ៉ាប់រងសង្គម ការពារ ថែទាំ និងអប់រំកុមារ; សមភាពយេនឌ័រ ការអភិវឌ្ឍ ធនធានមនុស្ស។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីហូឡង់មានគោលបំណងថា វៀតណាមនឹងគាំទ្រទីក្រុង Amsterdam បង្កើនទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top