• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចចិត្តលើកលែងទោសនៅពន្ធនាគារ Vinh Quang

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh ប្រធានក្រុមប្រឹក្សាលើកលែងទោសឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីប្រកាស និងប្រគល់សេចក្តីសម្រេចចិត្តរបស់លោកប្រធានរដ្ឋស្តីពីការលើកលែងទោសនៅពន្ធនាគារ Vinh Quang (ខេត្ត Vinh Phuc)។
  ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តស្តីពីការលើកលែងទោសដល់ទណ្ឌិត  

នៅក្នុងពិធីនេះ តំណាងថ្នាក់ដឹកនាំពន្ធនាគារ Vinh Quang បានប្រកាសសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោស និងបញ្ជីឈ្មោះទណ្ឌិតចំនួន ៧១នាក់ ដែលត្រូវបានលើកលែងទោស ក្នុងនោះមានជនបរទេសចំនួន ៥ នាក់។ អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តស្តីពីការលើកលែងទោសដល់ទណ្ឌិត និងថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានបញ្ជាក់យ៉ាងច្បាស់អំពីការទទួលមរតក និងពង្រីកប្រពៃណីមនុស្សធម៌របស់ប្រជាជាតិវៀតណាម ជាមួយនឹងគោលនយោបាយបន្ធូរបន្ថយទោសរបស់បក្ស និងរដ្ឋវៀតណាមនោះ អ្នកទោសរាប់ពាន់នាក់ត្រូវបានផ្តល់ការលើកលែងទោសឱ្យវិលត្រឡប់ទៅគ្រួសារ សហគមន៍ និងសង្គមវិញ។ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តរបស់លោកប្រធានរដ្ឋស្តីពីការលើកលែងទោស ផ្តល់ឱកាសឱ្យទណ្ឌិត និងមនុស្សគ្រប់រូបមានសមភាព ដោយមិនប្រកាន់ជនជាតិ ភេទ សាសនា សញ្ជាតិ វណ្ណៈ និងឋានៈសង្គម បើមានលក្ខខ័ណ្ឌ តាមការកំណត់។ “ការលើកលែងទោសត្រឹមតែជាការចាប់ផ្តើមនៃផ្លូវឆ្ពោះទៅរកសុចរិតប៉ុណ្ណោះ។ ប៉ុន្តែជាមួយនឹងអ្វីដែលអ្នកបានខិតខំសិក្សា ធ្វើការ និងកែលម្អនៅក្នុងពន្ធនាគារ ខ្ញុំជឿថាអ្នកនឹងជំនះលើការលំបាកដើម្បីក្លាយទៅជាមនុស្សស្មោះត្រង់ពិតប្រាកដ កសាងជីវិតដែលមានស្ថេរភាព កសាងគ្រួសារមានសុភមង្គល ហើយប្រាកដជាមិនប្រព្រឹត្តិទោសម្តងទៀត។ ចំពោះទណ្ឌិតដែលមិនទាន់ទទួលបានការលើកលែងទោសលើកនេះ ខ្ញុំសង្ឃឹមថា អ្នកនឹងខិតខំបន្ថែមទៀត គោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ សិក្សាយ៉ាងសកម្ម ដើម្បីឆាប់មានសិទ្ធិទទួលបានគោលនយោបាយលើកលែងទោស និងបន្ធូរបន្ថយទោសរបស់បក្ស និងរដ្ឋផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top