• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai៖ វៀតណាម​បង្កើនសមត្ថភាព​ផ្ទៃក្នុង​ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច

កម្មវិធីភាពជាអ្នកដឹកនាំជាន់ខ្ពស់លើកទី ៩ ទទួលបានជោគជ័យជាមួយនឹងប្រធានបទចំនួន ១០ ដែលមានលក្ខណៈជាក់ស្តែង ដែលមានប្រយោជន៍សម្រាប់ក្រសួង ស្ថាប័ន តំបន់ អាជីវកម្មនានារបស់វៀតណាម។
គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Harvard។ រូបថត៖ VOV

នាថ្ងៃទី៣ ខែមេសា អញ្ជើញថ្លែងក្នុងពិធីបិទកម្មវិធីភាពជាអ្នកដឹកនាំជាន់ខ្ពស់ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានអះអាងថា កម្មវិធីភាពជាអ្នកដឹកនាំជាន់ខ្ពស់លើកទី ៩ ទទួលបានជោគជ័យជាមួយនឹងប្រធានបទចំនួន ១០ ដែលមានលក្ខណៈជាក់ស្តែង ដែលមានប្រយោជន៍សម្រាប់ក្រសួង ស្ថាប័ន តំបន់ អាជីវកម្មនានារបស់វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើនសមត្ថភាពផ្ទៃក្នុង ភាពធន់ ការសម្របខ្លួន និងការគ្រប់គ្រងហានិភ័យនៃខឿនសេដ្ឋកិច្ច គឺជាតម្រូវការចាំបាច់ និងជៀសមិនរួចសម្រាប់សេដ្ឋកិច្ចវៀតណាម នៅចំពោះការវិវឌ្ឍយ៉ាងឆាប់រហ័សពិបាកទាយទុកជាមុននៃខឿនសេដ្ឋកិច្ចពិភពលោក កសាងគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ជំរុញកម្លាំងចលករកំណើនថ្មី ក៏ដូចជារួមចំណែកជំរុញការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាម និងអាមេរិក។

ក្នុងកិច្ចពិភាក្សានីមួយៗ លោកឧបនាយករដ្ឋមន្ត្រី និងសមាជិកគណៈប្រតិភូវៀតណាមបានចែករំលែកទស្សនៈ ចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ផ្លាស់ប្ដូរយ៉ាងស្មោះត្រង់ និងបើកចំហអំពីការលំបាកនិងបញ្ហាប្រឈមដែលវៀតណាមកំពុងប្រឈមមុខ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្កត់ធ្ងន់លើអត្ថន័យនៃការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាញយកអត្តប្រយោជន៍ពីធនធានខាងក្រៅ ដើរតួនាទីសំខាន់ ព្រមទាំអពង្រឹងធនធានផ្ទៃក្នុងជាមូលដ្ឋាន ហើយដើរតួនាទីសម្រេចផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top