• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ទទួលជួបអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Jadestone Energy


 ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP/Nhat Bac)
 

នាថ្ងៃទី​៣ ខែមិនា ឆ្នាំ​២០២០ នៅទីស្តីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បាន​អញ្ជើញ​ទទួល​ជួប​ជាមួយប្រធាននិងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Jadestone Energy  លោក Paul Blakeley។

នេះគឺក្រុម​ហ៊ុនមេរបស់ Mitra Energy -ដែលជាក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិ នូវកិច្ចស​ន្យា​ប្រេងឧ​ស្ម័ន​ចំនួន​ ៨ ទាំងនៅឯនាយសមុទ្រនិងនៅលើដីគោកវៀតណាម ផងដែរ។ Jadestone ក៏កំពុង​អនុវត្តន៍​កម្ម​វិធី​រុក​រក​ប្រេង​និង​ឧស្ម័ន យ៉ាងសកម្ម ដោយចំណាយថវិការាប់រយលានដុល្លារផងដែរ។
 
ថ្លែងនៅក្នុង​ជំនួបនេះ លោក Paul Blakeley បានបញ្ជាក់អំពីគោលនយោបាយការលើកទឹកចិត្ត ការទាក់ ទាញ​វិនិយោគ​ ក៏ដូចជាការកែលំអបរិយាកាសអាជីវកម្មរបស់វៀតណាម នាពេលកន្លងមក គឺស្ថិត​នៅក្នុង​ទិសដៅ​ត្រឹម​ត្រូវ​ ជាការលើកទឹកចិត្តដល់វិនិយោគិនអន្តរជាតិធ្វើការវិនិយោគរយៈពេលយូរអង្វែង ស្ថេរភាព ហើយ Jadestone​ Energy  នឹងបន្តបើកទូលាយ ការវិនិយោគនិងការអភិវឌ្ឍផលិតកម្មអាជីវកម្មផងដែរ។
 
ជាការឆ្លើយ​តប ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានអះអាងថា វៀតណាម​ជានិច្ចកាល​ស្វាគមន៍​និង​បង្កើត​លក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនអន្តរជាតិដែលមានលទ្ធភាពខាងហិរញ្ញវត្ថុ មាន បទពិសោធន៍​បច្ចេកទេស មកធ្វើការបណ្តាក់ទុនវិនិយោគ ឈរលើមូលដ្ឋាន ធានានូវភាពសុខដុម​នៃផល​ប្រយោជន៍​និង​លើកកម្ពស់​សក្តានុពល​ប្រេងនិង​ឧស្ម័ន​ដែលមាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

រឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសវៀតណាម-គុយបា

បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព ហើយ មានបំណងចង់បន្តរឹតបន្តឹងថែមទៀតទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។

Top