• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny

ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរការវិនិយោគ និងអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុន Sunny នៅខេត្ត Thai Nguyen និងផែនការពង្រីកការវិនិយោគនៅខេត្ត Thai Nguyen ដែលមានតម្លៃពី ២-២,៥ ពាន់លានដុល្លារអាមេរិក។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny (រូបថត៖ VNA)

នារសៀលថ្ងៃទី ៨ មិនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang បានទទួលជួបលោក Ye Liaoning ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny (ចិន)។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរការវិនិយោគ និងអភិវឌ្ឍន៍របស់សម្ព័ន្ធក្រុមហ៊ុន Sunny នៅខេត្ត Thai Nguyen និងផែនការពង្រីកការវិនិយោគនៅខេត្ត Thai Nguyen ដែលមានតម្លៃពី ២-២,៥ ពាន់លានដុល្លារអាមេរិក។ យោងតាមឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ជាមួយនឹងការវិនិយោគនេះ សម្ព័ន្ធក្រុមហ៊ុន Sunny អាចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់នៅ Thai Nguyen ដើម្បី អនុវត្តន៍បច្ចេកវិទ្យាថ្មីភ្លាមៗចំពោះផលិតផល និង ផ្ទេរប្រគល់បច្ចេកវិទ្យាសម្រាប់វៀតណាមយ៉ាងងាយស្រួល។ ឧបនាយករដ្ឋមន្ត្រីបានលើកសំណើថា ក្រៅពីខេត្ត Thai Nguyen ក្រុមហ៊ុន Sunny Group អាចពង្រីកការវិនិយោគក្នុងតំបន់ផ្សេងទៀតដើម្បីបង្កើតប្រព័ន្ធអេកូ Sunny នៅវៀតណាម។ តាមនោះ ជួយសម្រួលដល់សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់វៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧបករណ៍ជំនួយរបស់ Sunny។

រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunny លោក Ye Liaoning បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង Sunny និងមូលដ្ឋាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្មនៅវៀតណាមបន្ថែមទៀតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top