• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung អញ្ជើញចូលរួមពិធីលើកតម្កើងសហករណ៍ឆ្នើមនិងប្រគល់ពានរង្វាន់ផ្កាយសហករណ៍

ពិធីលើកតម្កើងសហករណ៍គំរូ និងប្រគល់ពានរង្វាន់ផ្កាយសហករណ៍ “Coop Star Awards ២០២៥” សម្រាប់សហករណ៍ចំនួន ១០០ ត្រូវបានសម្ព័ន្ធសហករណ៍វៀតណាមរៀបចំឡើងនាយប់ថ្ងៃទី ១១ មេសា នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Le Dong/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសមូហភាពនិងសហករណ៍; រួមដំណើរដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គសម្រាប់ផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់សហករណ៍។ លោកឧបនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា អង្គការសេដ្ឋកិច្ចសមូហភាព និង សហករណ៍ត្រូវតែសកម្មក្នុងសកម្មភាពផលិតកម្ម និងធុរកិច្ច ហើយពង្រឹងសមត្ថភាពដើម្បីសម្របខ្លួនទៅនឹងការប្រកួតប្រជែង និងការប្រែប្រួលទីផ្សារ; មានការច្នៃប្រឌិតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចថ្មី ស្របតាមនិន្នាការសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តរួមដំណើរជាមួយអង្គការសេដ្ឋកិច្ចសមូហភាពនិងសហករណ៍ ដើម្បីដោះស្រាយឧបសគ្គ និងការលំបាក បង្កើតការលើកទឹកចិត្តសម្រាប់វិស័យសេដ្ឋកិច្ចសមូហភាព និងសហករណ៍ឱ្យចាប់ដៃគ្នា រីកចម្រើនរួមគ្នា និងឆ្ពោះទៅមុខជាមួយវិស័យសេដ្ឋកិច្ចផ្សេងទៀត។

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung ប្រធានសម្ព័ន្ធសហករវៀតណាម Cao Xuan Thu Van និងគណៈប្រតិភូបានបើកដំណើរការទីផ្សារផលិតផលអនឡាញសម្រាប់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top