• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Bui Thanh Son ចូលរួមវេទិកាសប្តាហ៍ថាមពលរុស្ស៊ី ២០២៥

នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សប្តាហ៍ថាមពលរុស្ស៊ីឆ្នាំ ២០២៥ បានប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។ ក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា នេះគឺជាវេទិកាថាមពលអន្តរជាតិដ៏ធំបំផុត ដែលរៀបចំឡើងដោយរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ក្រសួងថាមពលរុស្ស៊ី សម្របសម្រួលជាមួយមូលនិធិ Roscongress ។ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមវេទិកានេះ។
សប្តាហ៍ថាមពលរុស្ស៊ីឆ្នាំ ២០២៥ គឺជាវេទិកាថាមពលអន្តរជាតិដ៏ធំបំផុតនៅរុស្ស៊ី។ រូបថត៖ VOV

ដោយប្រធានបទ "រួមគ្នាកសាងអនាគតថាមពល" វេទិកាឆ្នាំនេះបានទាក់ទាញគណៈប្រតិភូជាង ៥.០០០នាក់ មកពីប្រទេសចំនួន ៧៥ រួមទាំងប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការអន្តរជាតិ សាជីវកម្មថាមពល និងអ្នកជំនាញឈានមុខគេនៅលើពិភពលោក។

ក្នុងក្របខ័ណ្ឌចូលរួម “សប្តាហ៍ថាមពលរុស្ស៊ី” លើកទី៨ ឧបនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី និងតំណាងទីភ្នាក់ងារ សហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅរុស្ស៊ី។ ថ្លែងមតិក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា ទំនាក់ទំនងវៀតណាម - សហព័ន្ធរុស្ស៊ី គឺជាមិត្តភាពប្រពៃណី និងស្មោះត្រង់ជានិច្ច៖ “ក្នុងដំណាក់កាលតស៊ូដណ្ដើមឯករាជ្យជាតិ រហូតដល់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ វៀតណាមតែងតែទទួលបានជំនួយពីសហភាពសូវៀតក្នុងអតីតកាលនិងសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្ន។ ជាមួយនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យើងនឹងអភិវឌ្ឍន៍ទំនាក់ទំនងនេះស្របតាមបំណងប្រាថ្នានិងការរំពឹងទុក ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីមិនតិចជាង ១០ ពាន់លានដុល្លារអាមេរិក”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top