ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតសហភាពនារីវៀតណាម (ថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៣០ - ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥) ខួបលើកទី ២៥ នៃកំណើត របស់សេចក្តីសម្រេចចិត្តលេខ ១៣២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីនារី សន្តិភាព និងសន្តិសុខ (ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០០ - ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥) នាថ្ងៃទី ១៩ តុលា សមាគមន៍នារីនៃកងពេទ្យកម្រិត ២ លេខ ៧ បាន រៀបចំការផ្លាស់ប្តូរវប្បធម៌ និងសិក្ខាសលាជំនាញនៅ Bentiu ប្រទេសស៊ូដង់ខាងត្បូង។ ព្រឹត្តិការណ៍នេះមានការចូលរួមពីយុទ្ធនារីយ៉ាងច្រើនកុះករ មកពីអង្គភាពមិត្ត ក្នុងផ្នែក UNITY។
ទិវានារីវៀតណាមដ៏ពិសេសរបស់កម្មាភិបាលនិងយុទ្ធនារីនៃកងពេទ្យកម្រិត ២ លេខ៧។
ថ្លែងមតិក្នុងពិធីនេះ វរសេនីយ៍ត្រី Truong Mai Hoa ប្រធានសមាគមនារីនៃកង ពេទ្យកម្រិត ២ លេខ ៧ បានរំលឹកឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់នារីវៀតណាម សង្កត់ធ្ងន់លើតួនាទីត្រួសត្រាយរបស់នារីក្នុងការងាររក្សាសន្តិភាព ស្របតាមស្មារតីនៃ សេចក្តីសម្រេចចិត្តលេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងអះអាងនូវមោទនៈភាព ការទទួលខុសត្រូវ និងស្មារតីលះបង់ ក្នុងយុទ្ធនារី វៀតណាមម្នាក់ៗ ដែលកំពុងបំពេញភារកិច្ចឆ្ងាយពីមាតុភូមិ។
តំណាងអង្គភាពមិត្តបានសម្តែងនូវការកោតសរសើរចំពោះស្មារតី និងឫទ្ធានុភាពរបស់យុទ្ធនារីវៀតណាម។ អនុសេនីយ៍ឯក Muchayeverwa Dhabu ប្រធាន ក្រុមសង្កេតការណ៍យោធា ផ្នែក UNITY បេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង) បានចែករំលែកថា៖
“ខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យល្អប្រសើរបំផុតក្នុងអាជីពរបស់ខ្លួន ហើយខ្ញុំក៏សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងដែលអ្នកកំពុងអនុវត្តន៍នៅទីនេះ។ ការរួមចំណែករបស់អ្នកគឺឆ្ពោះទៅរកការផ្តល់សិទ្ធិដល់ស្ត្រី ជំរុញភាពចម្រុះនៃភាសា អង់គ្លេសនៅក្នុងកន្លែងដែលនៅតែមានហានិភ័យដោយសារជម្លោះយោធា។ សូម អបអរសាទរ និងសូមអរគុណអ្នកទាំងងស់គ្នា”។
កម្មវិធីផ្លាស់ប្តូរក៏មានសកម្មភាពដ៏សម្បូរបែបជាច្រើន ដូចជាការចែករំលែក បទពិសោធន៍ជាក់ស្តែងរបស់យុទ្ធនារីក្នុងសកម្មភាពរក្សាសន្តិភាព ការសម្ដែងសិល្បៈ និងការទទួលទានម្ហូបអាហារប្រពៃណីវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម