• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧទ្ទេសនាមសកម្មភាពដំបូងក្នុងចំណោមព្រឹត្តិការណ៍នៃឆ្នាំ APEC វៀតណាម២០១៧

សន្និសីទក្រៅផ្លូវការបណ្ដាមន្ត្រីជាន់ខ្ពស់ APEC (ISOM) និងសកម្មភាពទាក់ទិននានានឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនៅមជ្ឈមណ្ឌលសន្និសីទជាតិ រដ្ឋធានីហាណូយ។នេះជាសកម្មភាព​​ដំបូងក្នុងចំណោមព្រឹត្តិការណ៍នៃឆ្នាំ APEC វៀតណាម២០១៧ ដែលប្រទេសម្ចាស់ផ្ទះរៀបចំឡើង។

សន្និសីទនេះនឹងមានសកម្មភាពស្នូលចំនួន៣។សិក្ខាសាលាស្ដីអំពីអាទិភាពនៃឆ្នាំ APEC ២០១៧ ជាឱកាសដើម្បីវៀតណាមក្ដាប់ជាប់បន្ថែមការយកចិត្តទុកដាក់របស់ខឿនសេដ្ឋកិច្ចសមាជិក ទទួលយកមតិរបស់តំណាង​មក​​ពីអង្គការអន្តរជាតិ មជ្ឈដ្ឋានអ្នកប្រាជ្ញ និងសហគ្រាសវៀតណាមនិង APEC ស្ដីអំពីនិន្នាការសហប្រតិបតិ្តការអន្តរជាតិ​និងតំបន់ទាក់ទិនដល់អាទិភាពដែលវៀតណាមបានលើកសំណើរ។ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ គ្រោងនឹងអញ្ជើញជាអធិបតីសិក្ខា សាលានេះ។ កិច្ចសន្ទនា​ APEC និងសហគ្រាសក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី ជំរុញកំណើននិងតភ្ជាប់​ APEC” ជាការផ្ដើមគំនិតរបស់វៀតណាមក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះ។នៅទីនេះ តំណាងចំនួន១០០រូបមកពីសភាពាណិជ្ជកម្ម​ សមាគមន៍ អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសនឹងមានឱកាសផ្លាស់ប្ដូរមតិជាមួយតំណាង APEC នាយកប្រតិបត្តិលេខាធិការដ្ឋាន APEC អន្តរជាតិ ប្រធាន SOM APEC ប៉េរូ ២០១៦ និងតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC។ 

សន្និសីទក្រៅផ្លូវការបណ្ដាមន្ត្រីជាន់ខ្ពស់ APEC (ISOM) ជាសកម្មភាពសំខាន់បំផុត ដែលត្រូវបានរៀបចំឡើងក្រោម​អធិបតីភាពរបស់អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) APEC ២០១៧។សន្និសីទនេះប្រមូលផ្ដុំការពិភាគ្សាអំពីអាទិភាព សកម្មភាពសំខាន់ៗនៃឆ្នាំ APEC ២០១៧ ធ្វើជាមូលដ្ឋានដើម្បីយកមកអនុម័តនៅសន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM ១) នាខែមិនា ឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top