• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌាគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurag Srivastava បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងញូវដែលី។

លោក Anurag Srivastava អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា


ឥណ្ឌាចាត់ទុកសមុទ្រខាងកើត ជាផ្នែកមួយនៃលំហពិភពលោករួម ហើយទីក្រុងញូវដែលីមានផលប្រយោជន៍យូរអង្វែងដោយផ្សាភ្ជាប់នឹងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurag Srivastava បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងញូវដែលី។

នៅក្នុងសន្និសីទសារព័ត៌មាន ជាប្រ ចាំរបស់ក្រសួងការបរទេសឥណ្ឌា នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្លើយសំណួរដែលចង់ដឹងពីគោលជំហររបស់ឥណ្ឌាលើកាយវិការថ្មីៗរបស់អាមេរិក ដោយច្រានច្រោលទាំងស្រុងរាល់ការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurag Srivastava បានអះអាងថា៖ ឥណ្ឌាគាំទ្រសេរីភាពនៃការនាវាចរណ៍និងអាកាសចរណ៍ រួមទាំងសកម្មភាពពាណិជ្ជកម្មស្របច្បាប់។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌារូបនេះក៏បានលើកឡើងដែរថា ឥណ្ឌាជឿជាក់ថា រាល់ភាពខុសគ្នាណាមួយក៏អាចត្រូវបានដោះស្រាយដោយសន្តិវិធី ដោយគោរពនីតិវិធីច្បាប់និងការទូត មិនប្រើកម្លាំងឬគំរាមប្រើប្រាស់កម្លាំង។ យ៉ាងណាមិញ សមុទ្រខាងកើតគឺជាផ្លូវសមុទ្រដ៏សំខាន់របស់ពិភពលោក។ ផ្លូវដឹកជញ្ជូនក្នុងតំបន់សមុទ្រនេះមានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិកសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។ ហើយនេះគឺជាចំណុចកណ្តាលនៃជម្លោះទឹកដីរវាងចិននិងប្រទេសជិតខាងជាច្រើនផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top