• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម គាំទ្រចំពោះអាទិភាពដែលវៀតណាមជំរុញនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ២៣ សីហា ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) លោក Dang Hoang Giang បានទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
  ឯកអគ្គរដ្ឋទូត Dang Hoang Giang ទទួលជួបអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ រូបថត៖ VOV  

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចែករំលែកការយកចិត្តទុកដាក់មួយចំនួនដែលវៀតណាមនឹងជំរុញនៅអង្គការសហប្រជាជាតិនាពេលខាងមុខ ដូចជាបញ្ហាអប់រំ ការត្រៀមបង្ការទប់ទល់នឹងជំងឺ ការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យអង្គការសហប្រជាជាតិបន្តគាំទ្រវៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យា បទពិសោធន៍ និងចែករំលែកចំណេះដឹង ព្រមទាំងអនុសាសន៍គោលនយោបាយ ដើម្បីជួយវៀតណាមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃថា វៀតណាមនិងអង្គការសហប្រជាជាតិទាំងពីរមានគោលដៅដូចគ្នា ដូច្នេះចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

រីឯខ្លួនវិញ លោកស្រី Tamesis បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ជាប្រទេសដែលតែងតែលើកតម្កើងលទ្ធិពហុភាគី និងកិច្ចសហប្រតិបត្តិការពហុភាគី ហើយក៏ជាគំរូក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិផងដែរ។ លោកស្រីបានមានប្រសាសន៍ថា លោកស្រីគាំទ្រចំពោះអាទិភាពដែលវៀតណាមបានផ្សព្វផ្សាយនៅអង្គការសហប្រជាជាតិ និងស្នើឱ្យវៀតណាមបន្តគាំទ្រដំណើរការកំណែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ព្រមទាំងអះអាងថា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top