• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាម ៣ នាក់បានទទួលអាហារូបករណ៍ L'Oréal - UNESCO សម្រាប់ការអភិវឌ្ឍស្ត្រីក្នុងវិទ្យាសាស្ត្រ ឆ្នាំ ២០២៥

នកវិទ្យាសាស្ត្រស្ត្រីឆ្នើម ៣ នាក់ រួមមាន៖ សាស្ត្រាចារ្យរង បណ្ឌិត To Thi Mai Huong អនុប្រធាននាយកដ្ឋានស្រាវជ្រាវ នវានុវត្តន៍ និង សហប្រតិបត្តិការអន្តរជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលនវានុវត្តន៍ និងសហ គ្រិនភាព សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ; សាស្ត្រាចារ្យរង បណ្ឌិត Pham Kim Ngoc ប្រធាននាយកដ្ឋានសម្ភារៈណាណូ ដេប៉ាដឺម៉ង់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្ភារៈ សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ និងបណ្ឌិត Linh Le អ្នកស្រាវជ្រាវក្រោយបណ្ឌិតនៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ជាមួយនឹងការស្រាវជ្រាវ ជួយដោះស្រាយបញ្ហាប្រឈមរបស់មនុស្សជាតិអំពីការប្រែប្រួលអាកាសធាតុ បញ្ញាសិប្បនិម្មិត និងសន្តិសុខថាមពល ត្រូវបានទទួលអាហារូបករណ៍ L'Oréal - UNESCO សម្រាប់ស្ត្រីក្នុងវិទ្យាសាស្ត្រឆ្នាំ ២០២៥។

ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ដែលបានធ្វើឡើងនាថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ សាស្ត្រាចារ្យរង បណ្ឌិត To Thi Mai Huong បានសម្តែងថា៖ “ពានរង្វាន់នេះគឺជាការលើកទឹកចិត្តខាងស្មារតីទាន់ពេលវេលាមួយ ហើយយើងពិតជាមានការរំជួលចិត្តយ៉ាងខ្លាំងក្នុងការទទួលបានពានរង្វាន់នេះ។ ពីព្រោះថា រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នកវិទ្យាសាស្ត្រនិយាយរួម ហើយនៅពេលដែល ពួកយើងជាអ្នកវិទ្យាសាស្ត្រស្ត្រី គឺយើងជួបប្រទះនឹងការលំបាកជាច្រើនទៀត ការលំបាកទាក់ទងនឹងតួនាទី ដែលយើងត្រូវអនុវត្ត។ នៅ ពេលដែលយើងទទួលបានពានរង្វាន់ពីអង្គការដ៏មានកិត្យានុភាពដូចជា Loreal, UNESCO គឺជាកិត្តិយស និងជាការលើកទឹកចិត្តសម្រាប់អ្នកវិទ្យាសាស្ត្រស្ត្រីជាច្រើនឱ្យមានទំនុកចិត្តកាន់តែខ្លាំងលើផ្លូវដែលពួកគេជ្រើស រើស និងត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នា ក៏ដូចជាការលើកទឹកចិត្ត និងឃើញថាការស្រាវជ្រាវរបស់ពួកគេមានអត្ថន័យចំពោះសង្គម”។

កម្មវិធីអាហារូបករណ៍ L'Oréal - UNESCO សម្រាប់ការអភិវឌ្ឍស្ត្រីក្នុងវិទ្យា សាស្ត្រត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមចំនួន ៤១ នាក់ត្រូវបានលើកតម្កើង។ ជាមួយនឹងសំណង់ស្រាវជ្រាវដែលមានឥទ្ធិពល អ្នកវិទ្យាសាស្ត្របានបង្កើតវឌ្ឍនភាពថ្មីៗនៅក្នុងវិស័យផ្សេងៗគ្នាជាច្រើន ចាប់ពី វិទ្យាសាស្ត្រជីវិត បរិស្ថាន សម្ភារៈ រហូតដល់បច្ចេកវិទ្យាទំនើបៗ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីឡាវ សុនសៃ ស៊ីផាន់ដូន នៅព្រឹកថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានធ្វើដំណើរទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំរវាងការិយាល័យនយោបាយទាំងពីរវៀតណាម-ឡាវ ដោយធ្វើជាសហប្រធានកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៣ ខែធ្នូ។

Top