• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកវិទ្យាសាស្ត្របរទេសចំនួនជិត ១០០ នាក់ ចូលរួមសន្និសីទរូបវិទ្យាសាស្ត្រអន្តរជាតិ


 សាស្រ្តាចារ្យ Dam Thanh Son ថ្លែងមតិនៅក្នុងពិធីបើកសន្និសីទ។ រូ(បថត៖ HoàngTrọng thanhnien.vn )

 នាថ្ងៃទី១៦ ​ខែកក្កដា ឆ្នាំ​២០១៨ នៅមជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រ ​និងអប់រំអន្តរផ្នែក ICISE​ នៅទីក្រុង Quy Nhon ខេត្ត Binh Di​nh សមាគមន៍អ្នកវិទ្យាសាស្ត្រវៀត​ណាម បាន​បើកសន្និសីទ​រូបវិទ្យាសាស្ត្រ​អន្តរជាតិ​ចំនួន​ ២ ដោយប្រធានបទ " ទស្ស​នៈ ក្នុង Pha Topo៖ ពីរូបវិទ្យាសារធាតុរឹងទៅរូប​វិទ្យាថាមពលខ្ពស់ " ​និង​ " សន្និសិទ​អន្តរជាតិ​អំពីព្រំដែននៃរូប​វិទ្យា Neutrinos" ។ 
 
ព្រឹត្តិការណ៍ទាំងនេះទទួលបានការចូលរួម​របស់អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ៖  សាស្រ្តាចារ្យ Tran​ Thanh Van - ប្រធាន​សមាគមន៍​អ្នកវិទ្យាសាស្រ្តវៀតណាម សាស្ត្រាចា​រ្យ Dam Thanh Son នៅមហាវិទ្យាល័យ C​hicago ប្រទេស​អាមេរិក​ រួមជាមួយអ្នកវិទ្យាសាស្ត្រ អ្នក​ស្រាវជ្រាវប្រមាណ ១០០ រូប មកពីប្រទេសចំនួន ​២០ នៅទូទាំង​ពិភពលោក​។
 
 សន្និសីទ " ទស្សនៈ ក្នុង Pha ​Topo៖ ពីរូបវិទ្យាសារធាតុរឹងទៅរូបវិទ្យាថា​មពលខ្ពស់ " បានបូក​សរុបស្ថាន​ការណ៍​នាពេល​ថ្មីៗ​នេះ នៃទ្រឹស្តី Pha Topo ដែលជាវិស័យ​ទទួលបាន​ការយកចិត្តទុក​ដាក់ក្នុង​ការសិក្សាស្រាវ​ជ្រាវ​អស់​រយៈ​​​ពេលជាង​មួយទសវត្សរ៍កន្លងមក។ ​ទន្ទឹមនឹងនេះ " សន្និសិទអន្តរជាតិអំពីព្រំដែននៃ​រូបវិទ្យា Neutrinos" បាននាំ​មកនូវទិដ្ឋភាពទូទៅអំពីររូប​វិទ្យា Neutrinos និង​ចក្ខុវិស័យ​សម្រាប់​ការអភិវឌ្ឍ​នៃវិស័យនេះ​នាពេល​​អនាគត​។ សន្និសីទទាំងនេះនឹងប្រព្រឹត្តិទៅដល់ដំ​ណាចថ្ងៃទី ២០ ខែកក្កដា ផងដែរ​។

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top