• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកប្រាជ្ញកាណាដាវាយតម្លៃខ្ពស់សតិអារម្មណ៍របស់លោកប្រធានហូជីមិញស្ដីពីការប្រយុទ្ធប្រឆាំងនឹងការប្រកាន់ជាតិសាសន៍

វាយតម្លៃចំពោះសៀវភៅ សាស្ត្រាចារ្យ Anita Agrawal សកម្មភាពតស៊ូដើម្បីសមភាពយេនឌ័រនិងសមភាពប្រាក់ចំណូល បានសង្កត់ធ្ងន់ទៅលើអត្ថន័យប្រវត្តិសាស្ត្រនៃបណ្ដាស្នាដៃរបស់លោកប្រធាន ហូជីមិញស្ដីពីការប្រកាន់ជាតិសាសន៍។

សាស្ត្រាចារ្យ បណ្ឌិត លោកស្រី Nguyen Dai Trang។ (រូបថត៖ TTXVN)


នាថ្ងៃទី២០ កុម្ភៈ នៅទីក្រុង Ottawa ប្រទេសកាណាដាបានប្រព្រឹត្តទៅនូវពិធីបង្ហាញមុខសៀវភៅដោយចំណងជើងថា “ហូជីមិញ៖ ជាតិសាសន៍ស្បែកខ្មៅនិងស្នាដៃគំរូស្ដីពីការប្រកាន់ជាតិសាសន៍” ដោយមានកំណែជាភាសាអង់គ្លេសនិងភាសាវៀតណាមរបស់សាស្ត្រាចារ្យ បណ្ឌិត លោកស្រី Nguyen Dai Trang។

ចែករំលែកពីស្នាដៃរបស់ខ្លួន លោកស្រីសាស្ត្រាចារ្យ បណ្ឌិត Nguyen Dai Trang ជាអាណិកជនវៀតណាមម្នាក់នៅកាណាដាបានឲ្យដឹងថា លោកប្រធានហូជីមិញជាអ្នកមានឥទ្ធិពលដ៏ទូលំទូលាយចំពោះចលនារំដោះជាតិនៅទ្វីបអាហ្វ្រិក ក៏ដូចជាចលនាប្រឆាំងជំទាស់នឹងសង្គ្រាមនិងទាមទារសិទ្ធិសមភាពសម្រាប់ជនដើមកំណើតអាហ្វ្រិកនៅសហរដ្ឋអាមេរិក។ ប្រការនេះបានរុញច្រានឲ្យលោកស្រីធ្វើការសម្រិតសម្រាំងអត្ថបទសរសេរចំនួន២០របស់លោកប្រធានហូជីមិញដើម្បីយកមកឧទ្ទេសនាមនៅក្នុងសៀវភៅនេះ។

វាយតម្លៃចំពោះសៀវភៅ សាស្ត្រាចារ្យ Anita Agrawal សកម្មភាពតស៊ូដើម្បីសមភាពយេនឌ័រនិងសមភាពប្រាក់ចំណូល បានសង្កត់ធ្ងន់ទៅលើអត្ថន័យប្រវត្តិសាស្ត្រនៃបណ្ដាស្នាដៃរបស់លោកប្រធាន ហូជីមិញស្ដីពីការប្រកាន់ជាតិសាសន៍។ ចំណែកឯលោក Femi Oloruntoba នាយកក្រុមប្រឹក្សាពាណិជ្ជ កម្មកាណាដា-វៀតណាមបានចែករំលែកថា ស្នាដៃនានារបស់លោកប្រធានហូជីមិញនឹងជួយជនស្បែកខ្មៅក្រេបយកបទពិសោធន៍និងមេរៀនជាច្រើននៅពេលចូលរួមចលនា “Black lives matter” (ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃដែរ) ព្រមទាំងកសាងកម្មវិធីសកម្មភាពសម្រាប់ពេលអនាគតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top