ក្នុងចំណោមគណបក្សនយោបាយទាំង ១៨
ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅកម្ពុជាលើកនេះ
(ចាប់តាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៣) មានគណបក្សនយោបាយចំនួន ១៧
នឹងប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ដែលឈរនៅលេខរៀងទី ១៨
ក្នុងបញ្ជីគណបក្សនយោបាយដែលមានសិទ្ធិចូលរួមបោះឆ្នោត
តាមលំដាប់ដែលបានបង្ហាញនៅលើសន្លឹកឆ្នោត។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា
(គ.ជ.ប) បានឲ្យដឹងថា មានអ្នកសង្កេតការណ៍ជាង ៩ម៉ឺននាក់ កំពុងឃ្លាំមើល
និងតាមដានការបោះឆ្នោតនេះ។
ការបោះឆ្នោតនឹងបញ្ចប់នៅម៉ោង
៣ រសៀលថ្ងៃនេះ។ បន្ទាប់ពីបញ្ចប់ការបោះឆ្នោត
ទីតាំងបោះឆ្នោតនឹងត្រូវបានប្តូរមុខងារទៅការរាប់សន្លឹកឆ្នោតវិញ។
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
នីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវប្រកាសពីល្ងាចនេះ ដល់ម៉ោង ២៤ ថ្ងៃដដែល
និងចាប់ពីម៉ោង ៨ព្រឹកស្អែកតនៅលើកញ្ចក់ទូរទស្សន៍ជាតិ វិទ្យុ
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.ប៕






