• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញឥណ្ឌាវាយតម្លៃជាវិជ្ជមាន ចំពោះល្បឿនកំណើនសេដ្ឋកិច្ចវៀតណាម

គេហទំព័រ Moderndiplomacy.eu ទើបបានចេញផ្សាយអត្ថបទវិភាគរបស់សាស្ត្រាចារ្យ Pankaj Jha នៃសាកលវិទ្យាល័យ O.P Jindal Global (ឥណ្ឌា) ដែលបានវាយតម្លៃយ៉ាងវិជ្ជមានអំពីអត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាម។
ផលិតកម្មនៅក្រុមហ៊ុនចំកាត់ NMS Vietnam។ (រូបភាព៖ Danh Lam/TTXVN)

យោងតាមសាស្ត្រាចារ្យ Jha កំណើនសេដ្ឋកិច្ចរបស់វៀតណាមកំពុងតែបង្កើនល្បឿន ហើយវិស័យកសិកម្មបាននិងកំពុងធានាសន្តិសុខស្បៀងអាហារសម្រាប់ប្រជាជនវៀតណាម។ សមិទ្ធិផលមួយទៀតដែលវៀតណាមសម្រេចបានគឺការបង្កើនអាយុសង្ឃឹមរស់ និងការធានារ៉ាប់រងសុខភាពសាធារណៈបានគ្របដណ្តប់ប្រជាជនជាង៨៧%។ សាស្ត្រាចារ្យ Jha  បានឲ្យដឹងថា ចំនួនប្រជាជនវៀតណាមនៅវ័យក្មេង ហើយកំពុងសម្របខ្លួនទៅនឹងសេដ្ឋកិច្ចឌីជីថល។ វៀតណាមកំពុងកសាងមូលដ្ឋានស្នូលសម្រាប់សមាជិកភាពក្នុងបណ្តាអង្គការសេដ្ឋកិច្ចនៅតំបន់ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់កំណើនក្នុងវិស័យជាច្រើន។

បើតាមសាស្ត្រាចារ្យ Pankaj Jha ការវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់វៀតណាមមានភាពរឹងមាំដែលសម្រេចបានចំនួនជិត ២៧,៧២ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ បរិយាកាសសេដ្ឋកិច្ចអំណោយផលត្រូវបានកែលម្អ ហើយត្រូវបានក្រុមហ៊ុនដូចជា Adidas, Nike និង Samsung វាយតម្លៃខ្ពស់។ ដោយមានការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលថ្មីថ្មោង និងការយល់ដឹងពីអ្នកប្រើប្រាស់កាន់តែប្រសើរឡើង វៀតណាមកំពុងបង្កើតការផ្លាស់ប្តូរយ៉ាងស៊ីជំរៅក្នុងខឿនសេដ្ឋកិច្ច ដោយផ្អែកលើបច្ចេកទេសវិទ្យាឌីជីថលនិងយកចិត្តទុកដាក់កាន់តែខ្លាំងលើការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

សាស្ត្រាចារ្យ Jha ក៏បានសង្កត់ធ្ងន់ថា កត្តារួមចំណែកដល់កំណើនគួរឲ្យកាត់សម្គាល់នៃសេដ្ឋកិច្ចវៀតណាមគឺសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការកែលម្អបរិយាកាសធ្វើអាជីវកម្ម ការវិនិយោគលើប្រភពធនធានមនុស្ស និងជាពិសេសគឺនយោបាយមានស្ថិរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top