• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញអូស្ត្រាលីមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម 1 មិនា 2024 | 18:42:38

សាស្ត្រាចារ្យកិត្តិយស Hal Hill នៃសាលាគោលនយោបាយសាធារណៈ Crawford នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បានសង្កត់ធ្ងន់ថា៖ វៀត ណាម និងអូស្ត្រាលីមានទំនាក់ទំនងជិតស្និទ្ធ និងសក្តានុពលអភិវឌ្ឍន៍លើវិស័យជាច្រើន ទាំងទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌពហុភាគី និងតំបន់។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese (រូបថតឯកសារ៖ Duong Giang/TTXVN)

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោកជំទាវភរិយានឹងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - អូស្ត្រាលី និងបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីចាប់ពីថ្ងៃទី ៥ ខែមីនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese អ្នកជំនាញ និងអ្នកប្រាជ្ញអូស្ត្រាលីមួយចំនួនបានវាយតម្លៃខ្ពស់ចំពោះទស្សនវិស័យនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ សាស្ត្រាចារ្យកិត្តិយស   Hal Hill នៃសាលាគោលនយោបាយសាធារណៈ Crawford   នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បានសង្កត់ធ្ងន់ថា៖ វៀតណាម និងអូស្ត្រាលីមានទំនាក់ទំនងជិតស្និទ្ធ និងសក្តានុពលអភិវឌ្ឍន៍លើវិស័យជាច្រើន ទាំងទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌពហុភាគី និងតំបន់។ អូស្ត្រាលីចាត់ទុកវៀតណាមជា “តារា” សេដ្ឋកិច្ចនៃតំបន់អាស៊ី ហើយប្រការនោះមានសារៈសំខាន់ខ្លាំងណាស់។ នាពេលខាងមុខ វៀតណាមនឹងស្វាគមន៍អ្នកវិនិយោគកាន់តែច្រើនឡើងៗពីទូទាំងពិភពលោក ហើយវៀតណាមគឺជាគំរូជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍មួយដែរ។

ទន្ទឹមនឹងនោះ អ្នកជំនាញ Greg Earl អតីតសមាជិកក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាន និងជាអតីតអ្នកយកព័ត៌មានអំពីតំបន់អាស៊ីអាគ្នេយ៍នៃកាសែត "The Australian Financial Review" បានវាយតម្លៃថា៖ ទំនាក់ទំនងវៀតណាម-អូស្ត្រាលីគឺជាជំពូកលេចធ្លោបំផុតមួយក្នុងវិស័យការទូតក្នុងតំបន់របស់អូស្ត្រាលីនាប៉ុន្មានឆ្នាំថ្មីៗ នេះ។  វៀតណាមបានក្លាយជាដៃគូការទូតដែលមានស្ថិរភាព និងគួរឱ្យទុកចិត្ត។ លើសពីនេះ សហគមន៍វៀតណាមនៅអូស្ត្រាលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងបង្កើតចំណងមិត្តភាពកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ អ្នកជំនាញ Greg Earl ជឿជាក់ថា ដើម្បីរក្សា និងលើកកំពស់ទំនាក់ទំនងល្អនាពេលបច្ចុប្បន្ននេះ វៀតណាម និងអូស្ត្រាលីចាំបាច់ត្រូវបង្កើតទំនាក់ទំនងសេដ្ឋកិច្ចទៅវិញទៅមក ដូចជាតំណភ្ជាប់ដែលអូស្ត្រាលីមានតាំងពីយូរយារណាស់មកហើយជាមួយបណ្តាប្រទេសអាស៊ីខាងជើងអញ្ជឹង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top