• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍៖ សម្ពាធអតិផរណានៅឆ្នាំ ២០២៤ នឹងមិនមានទំហំធំឡើយ

ក្នុងបរិបទនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ ត្រូវបានគេព្យាករថានឹងមានកំណើនក្នុងកម្រិតមធ្យម។
រូបថត៖ VNA

លោកបណ្ឌិត Nguyen Duc Do អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចហិរញ្ញវត្ថុនៃវិទ្យាស្ថានហិរញ្ញវត្ថុបានឲ្យដឹងថានៅឆ្នាំ ២០២៤ សម្ពាធអតិផរណាត្រូវបានគេព្យាករណ៍ថានឹងមិនធំឡើយព្រោះថាសេដ្ឋកិច្ចពិភពលោកជាពិសេសអាមេរិកនិងចិននឹងមានកំណើនធ្លាក់ចុះ។ ក្នុងបរិបទនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ ត្រូវបានគេព្យាករថានឹងមានកំណើនក្នុងកម្រិតមធ្យម។ លើសពីនេះ ដោយសារតែទីផ្សារអចលនទ្រព្យនៅតែស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យឧស្សាហកម្ម-សំណង់ និងសេដ្ឋកិច្ចទាំងមូលក៏នឹងរងផលប៉ះពាល់ និងមានកំណើនទាបនៅឆ្នាំ ២០២៤។ ប្រសិនបើកំណើន GDP កើនឡើងនៅឆ្នាំ ២០២៤ ត្រឹមតែប្រហែល ៦% តាមការព្យាករណ៍ជាច្រើន ក្នុងអំឡុងពេល ២០២០-២០២៤ GDP នឹងកើនឡើងជាមធ្យមត្រឹមតែ ៤,៦៤ ប៉ុណ្ណោះ។ នេះជាកត្តាមួយក្នុងការទប់ស្កាត់អតិផរណា។ ដូច្នេះអតិផរណាជាមធ្យមសម្រាប់ឆ្នាំ ២០២៤ ទាំងមូលត្រូវបានព្យាករណ៍ថានឹងមានប្រហែល ៣-៣,៥% ដែលទាបជាងគោលដៅដែលកំណត់ដោយរដ្ឋសភាពី ៤-៤,៥%៖។ បីជាយ៉ាងណាក៏ដោយ ដើម្បីគ្រប់គ្រងអតិផរណានៅឆ្នាំ ២០២៤ ដើម្បីសម្រេចបាននូវគោលដៅដែលកំណត់ដោយរដ្ឋសភា។ អ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានចាំបាច់ត្រូវតាមដានយ៉ាងដិតដល់នូវស្ថានភាពពិភពលោក ជាពិសេសអតិផរណាក្នុងតំបន់សេដ្ឋកិច្ចធំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top