• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ៊ីរ៉ង់កំពុងខិតខំបង្កើតលក្ខខណ្ឌអំណោយផលបំផុតដើម្បីឧបត្ថម្ភដល់​ពលរដ្ឋវៀតណាម

អ៊ីរ៉ង់កំពុងខិតខំបង្កើតលក្ខខណ្ឌអំណោយផលបំផុត ដើម្បីឧបត្ថម្ភដល់ពលរដ្ឋវៀតណាម ស្មើនឹងពលរដ្ឋនៃប្រទេសសាមី។ នេះជាការបញ្ជាក់របស់ លោក Mohammad Mirali Mohammadi ភារធារីស្តីទីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម ក្នុងសន្និសីទសារព័ត៌មានមួយនាសៀលថ្ងៃទី ៤ ខែមីនា នៅទីក្រុងហាណូយ ផ្តល់ព័ត៌មានអំពីការវិវឌ្ឍថ្មីបំផុតនៅក្នុងប្រទេសនេះ។

លោក Mohammad Mirali Mohammadi – ភារធារីស្តីទីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម។ រូបថត៖ VNA

យោងតាមលោក ភារធារីស្តីទី Mohammad Mirali Mohammadi ក្រសួងការបរទេសអ៊ីរ៉ង់ និងអាជ្ញាធរប្រទេសនេះ រក្សាទំនាក់ទំនងជាប្រចាំជាមួយស្ថានទូតវៀតណាមប្រចាំទីក្រុងតេអេរ៉ង់ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានការណ៍ និងធានាសុវត្ថិភាពរបស់ពលរដ្ឋវៀតណាមដែលរស់នៅ និងធ្វើការនៅទីនោះ។ បច្ចុប្បន្ននេះ ពលរដ្ឋវៀតណាមត្រូវបានជម្លៀសចេញ ឬកំពុងផ្លាស់ទីជាបន្ទាន់ទៅកាន់តំបន់សុវត្ថិភាព។

ទាក់ទងនឹងជំហររបស់វៀតណាមលើជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ភារធារីអ៊ីរ៉ង់បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមាន ក៏ដូចជាគោលជំហរជាប់លាប់របស់ វៀតណាមក្នុងការគាំទ្រសន្តិភាព និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកភារធារីស្តីទី Mohammad Mirali Mohammadi បានបញ្ជាក់ថា អ៊ីរ៉ង់មិនចង់អូសបន្លាយជម្លោះនោះទេ ហើយស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសទាំងអស់នៅក្នុងពិភពលោកដើម្បីបញ្ឈប់ជម្លោះ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa Heybet)។

Top