• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អះអាងរូបភាពយុទ្ធនារីនគរបាលប្រជាជនវៀតណាមក្នុងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

វៀតណាមជាប្រទេសមួយដែលមានយោធិនជាស្ត្រីស្រូបយក ១៣% នៃចំនួនយុទ្ធជនសរុបដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងនោះមានយុទ្ធនារីនគរបាលប្រជាជនវៀតណាមផង ដែរ។ ការចូលរួមរបស់ពួកគេបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អចំពោះសហការី និងមិត្តភក្តិអន្តរជាតិ។
វរសេនីយ៍ត្រី Cu Anh Dao យោធាជំនាញ (ទីពីរពីឆ្វេង) និងសមាជិកសមាគមនារីក្រុមវិស្វករលេខ ៣ រៀបចំម្ហូបវៀតណាមដើម្បីណែនាំដល់មិត្តអន្តរជាតិក្នុងបេសកកម្ម UNISFA (រូបថត៖ ផ្តល់ដោយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម)

“ខ្ញុំឃើញថា មិត្តរួមការងារជាស្ត្រីវៀតណាម មានភាពក្លាហាន មានទំនុកចិត្ត និងឆ្លាតវៃ។ មិត្តសុទ្ធតែជាអ្នកមានកម្លាំងមាំមួន ហើយមានវិជ្ជាជីវៈណាស់”។

“យុទ្ធជនស្ត្រីនគរបាលប្រជាជនវៀតណាមមិនត្រឹមតែកាន់តំណែងជាអ្នកដឹកនាំឆ្នើមនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមេបញ្ជាការនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៀតផង។ មិត្តទាំងអស់ តែងតែបំពេញរាល់កិច្ចការបានយ៉ាងល្អឆ្នើម”។

ទាំងនេះគឺជាមតិរបស់សហការីជាបុរសនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលជាកន្លែងមានយុទ្ធនារីវៀតណាមបាននិងកំពុងចូលរួមផងដែរ។  វរសេនីយ៍ឯក Alptekin Ariantas ជនជាតិទួរគី មេបញ្ជាការប៉ូលីសរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំនៅ Juba បានបញ្ជាក់ថា យុទ្ធនារីមួកខៀវនគរបាលប្រជាជនវៀតណាម  មិនត្រឹមតែមានសុខភាពល្អ ជំនាញភាសាបរទេសល្អ និងជំនាញល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំនាញរស់រានមានជីវិតគ្រប់លក្ខខណ្ឌ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន”។

ការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវរបស់យុទ្ធនារីនគរបាល ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានផ្សព្វផ្សាយរូបភាពរបស់យុទ្ធនារីវៀតណាម រួមចំណែកបង្ហាញសមត្ថភាព និងតួនាទីរបស់វៀតណាមជាទូទៅក្នុងភារកិច្ចរក្សាសន្តិភាពពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top