• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អះអាងពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa

នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសួរអំពីទស្សនៈរបស់វៀតណាមចំពោះការដែល ចិន ដណ្តើមយកកោះ Hoang Sa ឆ្នាំ ១៩៧៤ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញ និងភស្តុតាងប្រវត្តិសាស្ត្រដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក្នុងនោះអធិបតេយ្យភាពរបស់វៀតណាមចំពោះ Hoang Sa ត្រូវបានកំណត់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សទី ១៧ ស្របតាមច្បាប់អន្តរជាតិ និងត្រូវបានរដ្ឋវៀតណាមជាបន្តបន្ទាប់អនុវត្តន៍ដោយសន្តិវិធី បើកចំហរជាសាធារណៈ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang (រូបភាព៖ ក្រសួងការបរទេស)

លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ ថា រាល់សកម្មភាពប្រើប្រាស់កម្លាំង ឬការគម្រាមកំហែង ប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេសការប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះ លើអធិបតេយ្យភាពទឹកដីក្នុងទំនាក់ទំនងរវាងបណ្តាប្រទេស គឺផ្ទុយទាំងស្រុងទៅនឹងគោល ការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និង បំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ វាមិនអាចបង្កើតរបស់ដែលហៅថាអធិបតេយ្យភាព ក៏ដូចជាមិនអាចផ្លាស់ប្តូរការពិតនៃអធិបតេយ្យភាពជាមួយប្រជុំកោះ Hoang Sa ដែលជាកម្មសិទ្ធិរបស់វៀតណាបានឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top