សេចក្តីប្រកាសនេះត្រូវបានប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian លើកឡើងក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi នាយប់ថ្ងៃទី ៣១ ខែមករា។
មួយថ្ងៃមុននេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដោយពិភាក្សាអំពីភាពតានតឹងធ្ងន់ធ្ងរ និងកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ចំពេលមានវត្តមានយោធាយ៉ាងច្រើន និងសេចក្តីប្រកាសបង្កប់ដោយការគំរាមកំហែងពីសហរដ្ឋអាមេរិក។
ទាក់ទងនឹងភាពតានតឹងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ លោក Ali Larijani បានប្រកាសថា ប្រទេសនេះបានចាប់ផ្តើមកសាងក្របខ័ណ្ឌ សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឱ្យទេ៕






