• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អាហ្វ្រិកខាងត្បូងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានសហការយ៉ាងល្អនៅវេទិកាពហុភាគីនិងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំនៅវៀតណាម លោក Mpetjane Kgaogelo Lekgoro ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតបញ្ចប់បេសកម្មការទូតនៅវៀតណាម (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៥ ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម លោក Mpetjane Kgaogelo Lekgoro ក្នុងឱកាសលោកឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានសហការយ៉ាងល្អនៅវេទិកាពហុភាគីនិងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ថ្វីត្បិតដូច្នេះក៏ដោយ នៅតែមានសក្តានុពលជាច្រើនក្នុងការជំរុញលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា ភាគីទាំងពីរខិតខំប្រឹងប្រែងជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បន្តកិច្ចប្រជុំអន្តររដ្ឋាភិបាលវៀតណាម - អាហ្រ្វិកខាងត្បូង ដើម្បីស្វែងរកមធ្យោបាយលុបបំបាត់ឧបសគ្គ និងពង្រឹងការជំរុញពាណិជ្ជកម្ម។

រីឯលោកឯកអគ្គរដ្ឋទូត Mpetjane Kgaogelo Lekgoro មានលើកឡើងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មគឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក។ លោក ឯកអគ្គរដ្ឋទូតបានអះអាងថា អាហ្រ្វិកខាងត្បូងយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានាជានិច្ច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top