ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
នេះគឺជាប្រធានបទនៃសន្និសីទ ដោយក្រសួងការបរទេសវៀតណាមរៀបចំឡើង នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នៅទីក្រុងហាណូយ។ សន្និសីទលើកនេះជាព្រឹត្តិការណ៍មួយ ស្ថិតនៅក្នុងបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី២០ នៃទិវាសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ វេទិកា ASEM បានអះអាងជាយន្តការសន្ទនា និងសហប្រតិបត្តិការសំខាន់ មានទ្រង់ទ្រាយធំបំផុតរវាងទ្វីបទាំងពីរ ជំរុញនិន្នការសហប្រតិបត្តិការ ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអោយដឹងថែមទៀតថា៖
“ ASEM កំពុងប្រឈមមុខនឹងតម្រូវការថ្មី លើកកំពស់កិច្ចសហប្រតិបត្តិការ ដើម្បីអះអាងនូវតួនាទី មិនអាចខ្វះបានរបស់ខ្លួន។ នេះគឺពេលវេលាដើម្បីយើងឯកភាព ជាមួយគ្នាថែមទៀត ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ឆ្ពោះទៅសហគមន៍អាស៊ាន បំពេញល្អថែមទៀត នូវបំណងប្រាថ្នា របស់ប្រជាជននៃទ្វីបទាំងពីរ សមស្រប ជាមួយតម្រូវការរបស់ការអភិវឌ្ឍន៍។”
នៅទីនេះ បណ្ដាអង្គសន្និសីទបានវាយតំលៃខ្ពស់តួនាទីរបស់វៀតណាម ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ វៀតណាមជានិច្ចកាល ជាសមាជិកសកម្មនិងមានការទទួលខុសត្រូវ វៀតណាមគោរពកិច្ចសហប្រតិបត្តិការក្នុង ASEM៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម